បែកគ្នាយូរឆ្នាំ ពេលនេះ យ៉ែម សំអូន និងកូនស្រី បានជួបគ្នាតាមក្តីប្រាថ្នាហើយ!

(ភ្នំពេញ)៖ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីទទួលដំណឹង តារាចម្រៀងស្រី យ៉ាន លីនដា អតីតភរិយារបស់តារាចម្រៀង យ៉ែម សំអូន មកលេងស្រុកខ្មែរជាថ្មីម្តងទៀត ក្រោយចាកចេញទៅរស់នៅលើទឹកដី ប្រទេសអូស្ត្រាលីជាង៦ឆ្នាំមក។

យ៉ាងណាមិញ អ្វីដែលមហាជនទន្ទឹងរងចាំមើលបំផុតនោះ តើលោកប៉ាគឺ តារាចម្រៀង យ៉ែម សំអូន នឹងមានឱកាសជួបមុខកូនស្រីជាទីស្រឡាញ់របស់ខ្លួនដែរឬទេ បើតាំងពីមកដល់ស្រុកខ្មែរ គេឃើញ អ្នកម៉ាក់បណ្តើរស្ទើរជាប់ខ្លួនជានិច្ចយ៉ាងដូច្នេះ។

ផ្ទុយទៅវិញ ពេលនេះ គេឃើញតារាចម្រៀងប្រុសរូបនេះ និងកូនស្រី បានជួបមុខគ្នា ជាងនេះទៅទៀត នៅបង្ហាញភាពស្និទស្នាលដូចជាឪពុកនិងកូនស្រី ជួបមុខគ្នារាល់ថ្ងៃទៀត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *