ព័ត៌មានសិល្បៈ និងកម្សាន្ត

2NE1 បង្ហាញ​បទ “Do You Love Me” ជាមួយ​ក្បាច់​រាំ​ដ៏​អស្ចារ្យ​

យោង​តាម​គេហទំព័រ allkpop ដែល​ចុះ​នៅ​ថ្ងៃ​ទី ០៦ ខែ សីហា ឆ្នាំ ២០១៣ ម្សិលមិញ​បានឲ្យដឹងថា បន្ទាប់​ពី​បទ​ចម្រៀង “Falling In Love” ឥឡូវ​នេះ​ក្រុម​តារាចម្រៀង​ស្រី 2NE1 មាន​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា “Do You Love Me” នៅក្នុង​បទ​ចម្រៀង​នេះ​គឺ​ប្រា​ដក​ជា​ទទួល​បាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ជាក់​ជាមិនខាន ខណៈ​ដែល​ចេញ​លក់​នៅលើ​ទីផ្សារ​។​
​បទ​ចម្រៀង​នេះ​គឺជា​ការផលិត​របស់ Teddy, DEE.P, និង Lydia ចំណែកឯ​អត្ត​បទ​ចម្រៀង​និយាយ​ពី​អារម្មណ៍​របស់​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ក្តីស្រលាញ់​ហើយ​ចង់​ដឹង​ពី​មនុស្ស​ផ្សេង​ទៀត​មាន​អារម្មណ៍​បែប​ណា​ទៅ​លើ​វា​។​

​ដូចដែល​បាន​រៀបរាប់​ពី​មុន​គឺ​មិន​ទាន់​មាន​មាន​វីដេអូ​ជាក់លាក់​ជា​ផ្លូវការ​ដើម្បី​ទៅ​ប្រកួត​ជាមួយ​បទ​ចម្រៀង​នេះ​នៅឡើយ​ទេ ។​
​តែ​ទោះជា​យ៉ាងណា​យើង​នៅ​ទន្ទឹង​តរង​ចាំ​វីដេអូ ឃ្លិប​ផ្សេងទៀត ដែល​ចេញ​នៅពេល​ក្រោយ ថា អាច​ស៊ីដាច់​វីដេអូ​ឃ្លិប “Do You Love Me” ឬក៏​យ៉ាងណា​? ។​
​នៅពេល​ដែល​បទ​ចម្រៀង​នេះ​ចេញផ្សាយ​ក្រុម​តារាចម្រៀង 2NE1 និង​ដាក់​បទ​នេះ​ចូល​ប្រកួត​ក្នុង​កម្មវិធី ‘M! Countdown’, ក៏ដូចជា ‘Music Bank’ ‘Music Core’ និង ‘Inkigayo’ ក្នុង​សប្តាហ៍​នេះ ៕​
2013-08-07_170033
ទស្សនាវីដេអូ​​ឃ្លិបការហ្វឹកហាត់រាំ របស់ 2NE1 ក្នុងបទ “Do You Love Me” ៖

មតិយោបល់