តារាសម្តែងថៃវ័យក្មេង Beam Papangkorn ស្រាប់តែគេងស្លាប់ ខណៈមានការសង្ស័យថា…

ថៃ៖ កាល ពី ថ្ងៃ ទី ២៣ ខែ មីនា តាមប្រភពក្នុងប្រទេសថៃ បាន រាយការណ៍ ថា តារា សម្ដែង Beam Papangkorn បាន ទទួល មរណភាព ក្នុង អាយុ ២៦ឆ្នាំ មូលហេតុនៃការស្លា.ប់របស់តារាប្រុសរូបនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

យោងតាមគេហទំព័រ Matichon បានឲ្យដឹងថា Beam Papangkorn បានទទួលម.រ.ណ.ភាពក្នុងពេលកំពុងដេក ខណៈដែល ត្រូវ បាន ក្រុម គ្រួសារ បញ្ជូន ទៅ បន្ទប់ សង្គ្រោះ បន្ទាន់ ប៉ុន្តែ ជាអកុសល ដង្ហើមរបស់លោកបានផុតបាត់ ឡើយ។យ៉ាងណាមិញ នេះពិតជាសោកស្តាយ ក្នុងការ បាត់បង់បុរសម្នាក់ដែលមានទេពកោសល្យ និងការទទួលខុសត្រូវ ដោយ ការចាកចេញរបស់ Beam គឺជាការឈឺចាប់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រដូច្នេះដែរ។

តារាសម្តែង Beam Papangkorn កើតនៅឆ្នាំ ១៩៩៦ លោកធ្លាប់ជាអត្តពលិកតេក្វាន់ដូ ប្រកួតក្នុងអាជីពជិត ១០០ ប្រកួត រហូតដល់អាយុ ១៤ ឆ្នាំ លោកបានឈប់លេងកីឡា ហើយមានឱកាសចូលរួម ចាប់អាជីពជាអ្នកសម្តែងវិញ។ លោកបានសាងកេរ្តិ៍ឈ្មោះ ល្បីក្នុងរឿងជាច្រើន ក្នុងវិស័យសម្តែងរបស់លោក ប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រភព៖ Sanook

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *