ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្សា ហ្វីយ៉ាតា សង្ហាខ្លាំង ទាំងស្អាតពូកែ បណ្តើរគ្នាម្តងៗមើលសឹងមិនស្គាល់

(ភ្នំពេញ)៖ ពិតណាស់ ហ្វេនៗជាច្រើនប្រាកដជា បានដឹងរួចមកហើយថា ពីការបែកបាក់រវាង តារាចម្រៀងប្រុស លោក ហេង ពិទូ និង តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលបានសុះសាយពេញបណ្ដាញសង្គម។

យ៉ាងណាមិញ ក្រោយពីបញ្ចប់ទំនាក់ទនងជាមួយនឹង ហេង ពិទូ បានប៉ុន្មានខែ ស្រាប់តែ ហ្វីយ៉ាត បើកបង្ហាញមុខគូស្នេហ៍ថ្មីយ៉ាងស្រស់ស្អាតសង្ហាមិនណយផងដែរ ជាងនេះទៅទៀត មិត្តប្រុសថ្មីរបស់នាង ត្រូវបានគេដឹងថាជាជនជាតិបរទេសទៀតផង។

ទន្ទឹនឹងនេះ បើទោះបីជាស្គាល់គ្នាក្នុងរយៈពេលខ្លីពិតមែន តែ តារាស្រីរូបនេះ មិនខ្លាចក្នុងការបង្ហាញក៏ដូចជាបណ្តើរគូស្នេហ៍ថ្មីយ៉ាងពេញមុខពេញមាត់ ធ្វើឲ្យហ្វេនៗ លាន់មាត់ព្រាតថា គូស្នេហ៍ថ្មីនាងពិតជាសង្ហា សាកសមគ្នា ជាមួយនឹងស្រីស្អាត ពូកែដូចជា ហ្វីយ៉ាតា នេះខ្លាំងតែម្ដង៕

មតិយោបល់