ភ្នំពេញ: នៅវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើប១គ្រឿងម៉ាកស្តារិច ស៊េរីឆ្នាំ២០២២ ដល់ចំណុចផ្លូវកោងបណ្ដាលឲ្យធ្លាក់ផ្លូវ រងរកាខូចខាត ទីតាំងស្ថិតត្រង់ចំណុចផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប១គ្រឿងម៉ាកស្តារិច ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BT-8585 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវកោង បួងចង្កូតបត់មិនទាន់ បណ្តាលរេចង្កូតធ្លាក់ផ្លូវរងការខូចខាត ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ពិនិត្យមើល ដោយមិនមានប៉ះពាល់អ្វីនោះ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តបង្កហេតុស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់