ព័ត៌មានជាតិ

លោក បៃដិន៖ សហរដ្ឋអាមេរិកនៅតែផ្តោតជាអាទិភាពលើអាស៊ី-ប៉ាស៊ីហ្វិក ទោះកំពុងតាមដានសង្រ្គាមនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនៅតែផ្តោតជាអទិភាពលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើទោះជាវ៉ាស៊ីនតោនកំពុងជា ប់ដៃដោះស្រាយសង្រ្គាមបង្កឡើងដោយរុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។

ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនាឱកាសដែលលោកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅឯសេតវិមាន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ទោះបីជាយើងកំពុងជាប់ដៃដោះស្រាយវិបត្តិនៅក្នុង តំបន់អឺរ៉ុបក៏ដោយ, តែរដ្ឋបាលរបស់ខ្ញុំនៅតែបន្តគាំទ្រយ៉ាងមុតមាំដល់ការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធានាឱ្យបាននូវសេរីភាព និងការបើកចំហ»។

លោក ចូ បៃដិន បន្ថែមថាសណ្ដាប់ធ្នាប់ពិភពលោកជាមូលដ្ឋានកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុនមក ហើយការខ្ទប់ការកើនឡើងឥទ្ធិពលចិនកម្មុយនិស្ដ នៅតែជាយុទ្ធសាស្ត្រទី១ សម្រាប់សហរដ្ឋអាមេរិក៕

ប្រភព៖​ AFP

មតិយោបល់