ញាក់សាច់! គ្រាន់តែចិញ្ចៀនពេជ្រ ទិញទុកពាក់លេងរបស់ ថមមី មានតម្លៃក្បែរខ្ទង់ម៉ឺនបាត់

(ភ្នំពេញ)៖ ពិតណាស់ អាចនិយាយថា សំណាងគេមកដល់ មួយរយៈចុងក្រោយនេះ វាសនាស្វាមីភរិយាតារាចម្រៀងស្រី សួស វីហ្សា ហាក់លោតខ្ពស់ត្រដែតឡើងស្រើតៗតែម្តង អស់ពីបង្អួតរឿងគ្រឿងពេជ្រ មាស ទិញជូនគ្រួសារហើយនោះ ពេលនេះ អ្នកទាំងពីរ បើកបង្ហាញមុខជំនួញថ្មី បន្តកន្ទុយគ្នា ធ្វើឲ្យមហាជនចំហមាត់។

យ៉ាងណាមិញ ថ្មីៗនេះ លោក ថមមី បានបង្ហាញចិញ្ចៀនពេជ្រ គ្រាន់តែទិញទុកពាក់លេង ខណៈពេលមុនៗ គ្រឿងពេជ្ររបស់រូបលោក ទិញបន្តកន្ទុយគ្នា រីឯតម្លៃវិញ គឺក្បែរខ្ទង់ម៉ឺនដុល្លារឯណោះ ដោយក្នុងវិក័យប័ត្របង្ហាញតម្លៃ ៩,៧៧៦ ដុល្លារឯណោះ។

ជាក់ស្តែង ក្នុងនោះ លោក ថមមី បានប្រាប់ឲ្យដឹងយ៉ាងច្បាស់ថា «នាងកាប៉ាកឡាក ថាមកថតខារ៉ាអូខេទេ តែក្រឡេកមើលក៍ជាប់ភ្នែកលង់ស្នេហ៍តែម្តង ម៉ូតស្អាតៗច្រើនណាស់លោកអើយលោកចឹងក៍សម្រេចចិត្តទិញយកហេងតែម្តងទៅ ហាងពេជ្រនេះអោយតែមកដឹងតែពេញចិត្តទិញតែម្តង ហើយទិញយកទៅហើយដឹងតែរកស៉ីមានបាន ហេងហេងចឹងម៉ង»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *