ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលខែថ្មី! តារាចម្រៀង ឆន សុវណ្ណារាជ ដូរស្ទីលសក់បែប កឺកឺ កំពុងចាប់អារម្មណ៍

 

(ភ្នំពេញ)៖ ពិតណាស់ មានទស្សនិកជនមិនតិចនាក់នោះទេ គឺជាអ្នកគាំទ្ររបស់តារាចម្រៀង ឆន សុវណ្ណារាជ ជាពិសេសក្រៅពីតាមដាននិងគាំទ្ររាល់បទចម្រៀងរបស់តារាប្រុសរូបនេះហើយនោះ ងាកមកសកម្មភាពប្រចាំថ្ងៃរបស់លោក ក៏មានទស្សនិកជនរងចាំតាមដានផងដែរ។

ជាក់ស្ទែង តារាចម្រៀងទ្រនំហង្សមាសលោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញស្ទីលម៉ូដសក់បែបថ្មី ក្នុង២០២១ ព្រមទាំងភ្ជាប់ជាមួយសំនួរចោទសួរសុំមតិអ្នកគាំទ្ររបស់ខ្លួនថា « អត់សក់ចឹង ស្រលាញ់អត់? ស្ទីលថ្មី កំពុងពេញនិយម ស្ទីល កឺកឺ នេះជា អ្វីដែលថ្មីរបស់ពូរាជ មានអ្នកធ្លាប់សួរជាច្រើនថាបងរាជពេលណាដូរម៉ូដសក់ ឥឡូវដូរហើយ ម៉េចដែរ? ចូលចិត្តអត់ បើចូលចិត្ត ចង់ទុកម៉ូតចឹង ពេញមួយឆ្នាំ២០២១ហ្មង ម៉េចម៉ាជួយប្រាប់ផង»។

យ៉ាងណា នៅពីក្រោមរូបភាពស្ទីលសក់ថ្មី សម្ញែងសម្រស់កាន់តែសង្ហាទ្វេដងរបស់ម្ចាស់បទ«ផឹកលួងខ្លួនឯង» គេឃើញមានមហាជននិយមលេងបណ្ដាញសង្គមជាច្រើនបានចូលខមិនបញ្ចេញមតិឆ្លើយតបជាមួយសំនួររបស់អាយដលខ្លួនដូច្នេះថា«ទុកបែបនេះក៏ស្អាតម្យ៉ាង ហើយបង្កប់ដោយអត្ថន័យ ដ៏សែនមានន័យ សម្រាប់ទឹកចិត្តកូនប្រុស ចំពោះអវត្តមានព្រះម្នាក់ របស់ idol»៕

មតិយោបល់