ព័ត៌មានសិល្បៈ និងកម្សាន្ត

ណ្ដើរគ្នាជាមួយប្រពន្ធ David Beckham បង្ហាញភាពស្រស់សង្ហា

(បរទេស៖) ក្រោយបញ្ចេញរូបភាពស្អាតៗ ក្នុងពិធីមង្គលការ Brooklyn Beckham និង Nicola Peltz ថ្មីៗនេះ ស្រាប់តែមានរូបភាពដ៏កម្រចំនួន ៣ សន្លឹក ពីគូស្វាមីភរិយា លោក David Beckham ដែលជាឪពុកកូនកំលោះ ជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញនៅក្នុងថ្ងៃពិសេសរបស់កូនប្រុស។

ក្នុងនោះដែរ លោក David Beckham ត្រូវបានគេលើកឡើងថា បានតុបតែងខ្លួនសឹងតែច្រឡំនឹងកូនកំលោះ ព្រមនឹងបង្ហាញរូបរាងដ៏ស្រស់សង្ហា ទាន់សម័យ ស្របពេលបានដើរបណ្ដើរគ្នាជាមួយនឹងភរិយាបណ្ដូលចិត្ត Victoria ក្នុងឈុតសម្លៀកបំពាក់ប្រណីត និងបានធ្វើឲ្យមនុស្សម្នា ភ្ញៀវកិត្តិយសក្នុងពិធីទាំងមូល ហាក់ស្រឡាំងកាំងគ្រប់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ ប្ដីប្រពន្ធអ្នក ទាំង ពីរ ក៏បាន ដើរ លើ ឆាក ណែនាំ ភ្ញៀវ ក្នុង នាម ជា ឪពុក ម្តាយ របស់ កូន កំលោះ ព្រមទាំងបានទាញយកចំណាប់អារម្មណ៍ពីភាពស្រស់សង្ហា របស់លោក David Beckham ក្នុងវ័យ ៤៧ ឆ្នាំ រហូតដល់មានការសរសើរយ៉ាងខ្លាំង ពីភាពឡូយឆាយមិនចាញ់កូនៗនោះទេ៕

មតិយោបល់