នៅរសៀលថ្ងៃទី១០ មិថុនា មុននេះ ម្ដាយរបស់តារាសម្ដែងនាង សោម ស្រីនាថ បានទទួលមរណភាពហើយ បន្ទាប់ពីមានជំងឺមហារីកដើមទ្រូង។ អ្នកស្រីបានទទួលមរណភាព ក្នុងមន្ទីរពេទ្យរុស្ស៊ី បើទោះជាក្រុមគ្រូពេទ្យបានដុតដៃដុតជើងប្រឹងប្រែងព្យាបាលអស់រយៈពេលច្រើនថ្ងៃ។
កញ្ញាគឺជា តារាសម្ដែងមួយរូបក្នុងក្រុមនាង ដួង ហ្សូរីដា ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្ដែង និងពិធីការិនី។ ក្នុងយុទ្ធនាការបោះឆ្នោតមុននេះ កញ្ញាក៏ត្រូវគេឃើញលេចមុខលេចមាត់ណាស់ដែរ ក្នុងការឃោសនាបក្ស បើទោះជាម្ដាយកញ្ញាមានសភាពធ្ងន់នៅក្នុងមន្ទីរពេទ្យ។
កញ្ញាធ្លាប់បានប្រកាសថា តាមតែជំងឺរបស់ម្ដាយ គឺប្រហែលជាត្រូវបាត់បង់ជីវិតយូរហើយ ប៉ុន្តែមកពីមានការជួយជ្រោមជ្រែងពីសប្បុរសជន និងក្រុមគ្រូពេទ្យទើបធ្វើឲ្យអ្នកស្រីមានដង្ហើមកកំដរនាងរហូតមក។ នេះជាដំណឹងដ៏សោកសៅមួយដែលបានកើតឡើងក្នុងជីវិតរបស់នាង ក្នុងពេលវិថីសិល្បៈឈានឡើង៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់