ព័ត៌មានជាតិ

ទៅលេងផ្ទះកូន ស្រាប់តែត្រឡប់មកវិញ អគ្គិភ័យឆាបឆេះរងការខូចខាតស្ទើរទាំងស្រុង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងវេលាម៉ោង០៨និង៥០នាទី ត្រង់ចំណុចភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី មានករណីអគ្គិភ័យមួយកើតឡើងបណ្ដាលឱ្យឆេះផ្ទះឈើ០១ខ្នង ទំហំ៥ម៉ែត្រx៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ របស់ម្ចាស់ផ្ទះឈ្មោះ ឈួន ឈឿ ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថាការខូចខាតក្នុងគ្រោះអគ្គិភ័យនេះរួមមាន៖ ផ្ទះឆាបឆេះអស់ប្រហែល៨៥%, ប្រាក់ដុល្លារ ចំនួន៦០០ដុល្លារ, ប្រាក់ខ្មែរចំនួន១លានរៀល, សម្ភារនៅលើផ្ទះមួយចំនួនទៀត។

ករណីនេះមូលហេតុនៃឆាបឆេះគឺបណ្តាលមកពីធូបទៀនរានទេពតា (ម្ចាស់ផ្ទះទៅលេងផ្ទះកូន)។ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ទើបរលត់ទាំងស្រុង៕

មតិយោបល់