Hacker ចាប់ផ្តើមវាយលុកផេករបស់តារាល្បីៗ បន្ទាប់ពី សុខ ពិសី ដល់វេន ឱក សុគន្ធកញ្ញា វិញម្ដង!

(ភ្នំពេញ)៖ ថ្មីៗ នេះ តារា ចម្រៀង សាច់ ស ខ្ចី ប្រចាំ ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ត្រូវ បាន ជនអនាមិក ព្យាយាម លួច យក គណនី របស់ កញ្ញា រហូត បាន សម្រេច ប៉ុន្តែ ជា សំណាង ល្អ ដែល ទីបំផុត កញ្ញា អាច ដណ្ដើម យក មក កាន់ កាប់ វិញ បាន យ៉ាង ណា មិញ កាល ពី យប់ មិញ នេះ ដល់ វេន អ្នក នាង ឱក សុគន្ធកញ្ញា វិញ ម្ដង ដែល រង គ្រោះ ព្រោះ ក្រុម Hacker។

យោង តាម ការ បង្ហោះ ដោយ អេដមីន ផេក របស់ អ្នក នាង ឱក សុគន្ធកញ្ញា បាន ចេញ ប្រកាស សេចក្ដីជូន ដំណឹង ថា ផេក ហ្វេសប៊ុក ផ្លូវ ការ ដែល មាន សញ្ញា Blue Verified របស់ តារា ចម្រៀង ប្រចាំ ផលិតកម្ម ហង្សមាស រូប នេះ កំពុង រងគ្រោះ ថ្នាក់ ពី ការ វាយ ប្រហារ ព្យាយាម លួច យក ទៅ គ្រប់ គ្រង ដោយ ក្រុម Hacker ប៉ុន្តែ ក្រុម ការងារ កំពុង តែ ធ្វើ ការងារ យ៉ាង សស្រាក់សស្រាំ ជាមួយ នឹង ក្រុមហ៊ុន ហ្វេសប៊ុក ហើយ ។

យ៉ាង ណា មិញ ក្រោយ សេចក្ដី ប្រកាស កាល ពី យប់ ទី ១៩ ខែ មេសា ម្សិលមិញ រហូត ឈាន ចូល មក ដល់ ព្រឹក ទី ២០ ខែមេសា ឆ្នាំ ២០២២ នេះ សង្កេត ឃើញ ថា ផេក របស់ អ្នក នាង ឱក សុគន្ធកញ្ញា មិន ទាន់ មាន អ្វី ប្រែប្រួល គួរ ឱ្យកត់ សម្គាល់ នៅ ឡើយ ទេ ។

នេះ មិន មែន ជា រឿង ទីមួយ ឬ ទីពីរ នោះ ទេ ប៉ុន្តែ ករណី បែប នេះ តែង តែ កើត មាន ចំពោះ តារា មិន ថា ជា តារា ក្នុង ស្រុក ឬ តារា អន្តរជាតិ នោះ ទេ គឺ តែង តែ មាន ពួក Hacker ព្យាយាម លួច ទិន្នន័យ ឬ ចូល ទៅ គ្រប់ ផេក ឬ គណនី លើ បណ្ដាញ សង្គម របស់ តារា ណាស់ អាស្រ័យ ដោយ មាន ចំនួន Like, Follower ច្រើន ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *