លោក Jackie Chan ហៅឈិនឡុង មានការយឺតយូរក្នុងការផលិតនូវខ្សែភាពយន្តចិន CHINESS ZODIAC (SUP YI SUN CHIU) ដែលនឹងបើកសម្ពោធនៅរដូវកាលឈប់សម្រាក ហើយក៏បំពេញនូវការផលិតនេះក្នុងខែ ៥ ខាងមុខនេះ
ដែរ ។ជាធម្មតាសម្រាប់ពេលវេលា ៤ នាទី គឺជាពេលវេលាដែលមានកម្រិតខ្ពស់បំផុត ហើយក៏មិនមែនមានន័យថា ខ្លីនោះដែរ។ លោក ឈិនឡុងបាននិយាយបន្តទៀតថា សម្រាប់ ៤ នាទី ឈុតសម្តែងនៅពីក្រោយសាច់រឿង ប្រហែលស្មើរនឹង ២ ខែ ទើបបញ្ចប់ ហើយត្រូវថតនៅទីក្រុងហុងកុង និងតំបន់ផ្សេងទៀត ។វាជាឈុតឆាកសម្តែងដែលមានគ្រោះថ្នាក់ជាទីបំផុត ហើយជាឈុតឆាកមួយដែលងាយនឹងរងនូវគ្រោះថ្នាក់ជាងសាច់រឿងដែលសម្តែងដោយ លោក ថម គ្រួស ដែលហក់លោត នៅតំបន់ Burj Khalifa របស់ទីក្រុង ប៉ុំប៉ៃ តាមរយៈសាច់រឿងមួយ Mission Impossibel Ghost Protocol ។
គាត់បានបរិយាយថា ជាលើកទី ១ហើយ ដែលគិតថាថតនៅ Burj Khalifa នៅទីក្រុងប៉ុំបៃ ប៉ុន្តែការផ្លាស់ប្តូរមិនទាន់ខ្វល់នៅឡើយទេ គ្រាន់តែចង់ចាំថា ភស្តុតាំងខ្លះប្រហែលជាមិនអាចយល់ទេថា ប្រហែលជាយកត្រាប់តាមលោក ថមគ្រួស ។ លោក ឈិនឡុង បានសួរអ្នកសារព័ត៌មានថា ប្រសិនបើអ្នកគិតថាគាត់គួរតែលោតពីលើកំពូលខ្ពស់នោះមែនទេ? ជាមួយនឹងអ្នកដែលមានបទពិសោធន៍ធានារ៉ាប់រងរបស់ក្រុមហ៊ុន ដែលគ្មានដែនកំណត់ក្នុងការលោតនោះ ។ ងាកមកក្រោយមកវិញគាត់ចង់លោតនៅលើកំពូលប៉ម Effiel Tower នៅទីក្រុង Paris របស់ប្រទេសបារំាង ប៉ុន្តែ ក្រុមហ៊ុនធានារ៉ាប់រងមិនបានហាមឃាត់គាត់នូវអ្វីដែលគាត់បានធ្វើនោះឡើយ។
លោក ឈិនឡុង ត្រូវបានទទួលនូវកាធានារ៉ាប់រងពី CHINESE ZODIAC ផ្ទាល់ខ្លួនរបស់គាត់ក្នុងការសម្តែងនូវគ្រោះថ្នាក់ ក្នុងអតីតកាលរបស់គាត់ដែលមានសមត្ថភាពលោតក្នុងសាច់រឿង ២ កន្លងមក ។ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្នកាលនេះ គាត់អាចមានសមត្ថភាពលោតតែពាក់កណ្តាល់ជាន់ នេះគឺអ្វីដែលគាត់អាចធ្វើវាដោយខ្លួនគាត់ផ្ទាល់តែម្តង ។ក្នុងការប្រៀបធៀបចំពោះតារាហូលីវូតជាច្រើន ពួកគេមិនអាចលោតបានពាក់កណ្តាលជាន់ដូចលោក ឈិនឡុងឡើយ ។
នាពេលថ្មីៗកន្លងមកនេះ លោក ឈិន ឡុង មានវត្តមានក្នុងព្រឹត្តិការណ៍ ផ្សព្វផ្សាយជូនក្រុមហ៊ុនស្រារបស់ប្រទេសចិន ដែលបន្ទាប់ពីឈ្មោះលោក Karen Mok Man Wai លោកក Li Bingbing ហើយនឹង Coco Lee Man ដែលជួយឧបត្ថម្ភផងដែរ ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
ប្រភពៈasiancrunch
មតិយោបល់