គិតខ្លីម្លេះ! ខូចចិត្តរឿងស្នេហា យកខ្សែគោចង.កបញ្ចប់ជីវិត

បាត់ដំបងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៤និង៣០នាទី ចំណុចក្រុមទី០៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ០១លើក ជនរងគ្រោះឈ្មោះ សុន មុឹង ហៅ ណោក ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នចំណុចកើតហេតុខាងលើ មុខរបរកម្មករឃ្វាលគោ។ តាមការរាយការណ៍ពីម្ចាស់ផ្ទះបានអោយដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តរឿងស្នេហា ខណៈពេលមករស់នៅស៊ីឈ្នួលជាកម្មករឃ្វាលគោនៅភូមិឃុំខាងលេី នៅថ្ងៃកេីតហេតុទៀបភ្លឺស្រាប់តែជនរងគ្រោះបានយកខ្សែគោទាក់ចងនឹងធ្នឹមសសរផ្ទះចងកសម្លាប់ខ្លួនបណ្តាលអោយដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលេីជនគ្រោះឈ្មោះ សុន មុឹង ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *