នីឡា មាន ទម្ងន់កូន ៥ខែក្រោយ រៀបការបាន ជាង ១ខែ

(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយដំណឹងថា នីឡា មាន ទម្ងន់កូន ៥ខែក្រោយ រៀបការបាន ជាង ១ខែមក ស្រាប់តែ មហាជន មានការភ្ញាក់ផ្អើលជាខ្លាំង រហូត បណ្ដាញសារព័ត៌មាន សម្រុក ចេញព្រោងព្រាតមិនឲ្យចាញ់គ្នា ឡើយ។

ទោះជាយ៉ាងណា នៅ យប់ថ្ងៃទី២១ ខែមេសា នីឡា បាន Live លើកឡើងពីអ្វី ដែល ខ្លួនកំពុង ប្រឈម ព្រោះ មាន មតិជា ច្រើន រិះគន់ចំៗមកកាន់នាង ថាមានផ្ទៃពោះមុនការ។ ប៉ុន្តែគ្រប់គ្នា មិនអាច វាយតម្លៃមនុស្សតែសម្បកក្រៅបាន ទេ ដោយសារ នីឡាពិតជា មាន ហេតុផលផ្ទាល់ខ្លួនមែន។ និយាយក្នុងពេល Live នាង បាន បញ្ជាក់ថា ការដែល នាងមាន កូនមុនការ ក៏ព្រោះ នាង ជួប បញ្ហាសុខភាពខ្លាំង ទាំងនៅក្មេង។ ពេលទៅពិគ្រោះជាមួយពេទ្យ ពេទ្យប្រាប់ថា នាង មាន ឈាមក្ដៅ ជាហេតុមាន ភាគរយតិចណាស់ក្នុងឱកាសយកកូន។ ប៉ុន្តែនៅពេល ប្លែកក្នុងខ្លួន និងពិនិត្យទៅឃើញថា មាន បុត្រនោះ នាង និងគ្រួសារ ពិតជា រំភើប ណាស់។

មួយវិញទៀត ក៏ដោយសារ នីឡា ដឹងខ្លួនថា មាន សុខភាព មិនល្អ ដូច្នេះ ក៏សម្រេចថា បើអាច យកកូនពីក្មេងតែម្ដងទៅ ព្រោះ សាមីខ្លួនមិនប្រាកដថាពេល ចាស់ទៅ សុខភាព នាង នឹង ប្រែប្រួលយ៉ាងណា ទៀតទេ។

ត្បិតមានអ្នករិះគន់ ប៉ុន្តែក៏មិនខ្វះដែរ អ្នកដែល លើកទឹក ចិត្ត និងជូនពរឲ្យនាង និង កូនក្នុងផ្ទៃមាន សុខភាព រឹងមាំ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *