បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី ត្រង់ចំនុចភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល មានករណីក្មេងប្រុសម្នាក់លង់ទឹកប្រឡាយបណ្តាលអោយស្លាប់ ជនរងគ្រោះឈ្មោះ ធឿង ម៉េងសែ ភេទប្រុស អាយុ ០៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ក្មេងប្រុសរងគ្រោះខាងលើចុះលេងទឹកប្រឡាយស្របផ្លូវរថភ្លើងទើប បណ្ដាលអោយលង់ទឹកស្លាប់។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ធឿង ម៉េងសែ ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់