ប្រភពព័ត៌មានរបស់ហុងកុងបានឲ្យដឹងថា Leon Lai (黎明) និង ប្រពន្ធ Gaile Lok បាននិយាយថា ពួកគេបានលែងលះ គ្នា តាំងពីសប្តាហ៍មុន ដោយបានបញ្ចប់នូវជីវិតស្នេហា របស់ពួកគេ ដែលមានរយៈកាលតាំងពី ៤ ឆ្នាំ នោះ ។
ប្រភពដដែលបានឲ្យដឹងថា តារាវ័យ ៣១ ឆ្នាំ រូបនេះ( Gaile Lok) កំពុងស្នាក់នៅព្យាបាលដំបៅស្នេហានៅ សហរដ្ឋអាមេរិក ។ប្រភពចចាមរ៉ាមដដែលបានបន្តទៀតថា ចំពោះព័ត៌មានបែកបាក់នេះ Gaile Lok គឺ មានភាពខ្លោចផ្សារចំពោះការបែកបាក់នេះ ។
រីឯ អ្នកគ្រប់គ្រង់របស់អ្នកទាំងពីរវិញ បានឲ្យដឹងថា សម្រាប់ហេតុផលនៃការបែកបាក់នេះ អ្នកទាំងពីរបានឆ្លើយថា វាជាប្រភពនៃ ពាក្យចចាមរ៉ាមតែប៉ុណ្ណោះ ដោយមិនមានការអះអាងអ្វីផ្សេងឡើយ ៕
មតិយោបល់