ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ច័ន្ទលក្ខណា៖ «តារាកំបុិកកំប៉ុកក៏មានកិត្តិយសដែរ »

(ភ្នំពេញ)៖ បច្ចុប្បន្នយើងសង្កេតឃើញមានតារាជំនាន់ក្រោយជាច្រើនបានរះឡើងជាបន្តបន្ទាប់ ក្នុងជំនាញផ្សេងៗគ្នា។ ជាពិសេស តារាជំនាន់ថ្មីទាំងនោះ ត្រូវបានគេដឹងថា មានឥទ្ធិពលក្នុងបណ្តាញសង្គមមិនស្ទើរនោះទេ ដែលធ្វើឲ្យអ្នកមានមុខជំនួញជាច្រើនជួលពួកគេទៅផ្សព្វផ្សាយផលិតផលរបស់ខ្លួនឲ្យកាន់តែល្បីជាដើម។

អ្វីដែលសំខាន់ ប៉ុន្មានម៉ោងមុននេះ ចន ច័ន្ទលក្ខិណា ស្រាប់តែពោលពាក្យមួឃឃ្លារថា «តារាកំបុិកកំប៉ុកក៏មានកិត្តិយសដែរ»។

ក្នុងបណ្តាញសង្កម ប្រធានសមាគមសិល្បករខ្មែរ លោកស្រិី ចន ច័ន្ទលក្ខណា បានរៀបរាប់ថា «តារាកំបុិកកំប៉ុកក៏មានកិត្តិយសដែរ។ ពេលតារាកំបុិកកំប៉ុកកំពុងល្បី មានការគាំទ្រច្រើនអ្នករកសុីមួយចំនួនក៏ធ្លាប់តោងកាលីបតារាកំបុិកកំប៉ុកដែរ សូម្បីតែខ្ញុំជាតារាជើងចាស់ល្បីយូរឆ្នាំ ក៏ខ្ញុំត្រូវការតារាកំបុិកកំប៉ុកមកជួយ Promote មុខរបររបស់ខ្ញុំដែរមនុស្សមានជំនាញផ្សេងៗគ្នា ។ ស៊ូស៊ូតារាកំបុិកកំប៉ុក»

មតិយោបល់