ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទបានសម្រេច ជិះម៉ូតូគេចខ្លួនបុករថយន្តដួលបាក់ជើង

ភ្នំពេញ: នាវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1FX-2644 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីរងគ្រោះម្នាក់ ពីខណ្ឌសែនសុខ មកជាប់អន្ទាក់សមត្ថកិច្ច នៅទឹកដីសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1FX-2644 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone ពីនារីរងគ្រោះម្នាក់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បន្ទាប់ពីឆក់បានជិះម៉ូតូគេចដើម្បីខ្លួន ត្រូវម្ចាស់ជិះដេញតាមពីក្រោយ មកដល់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ធ្វើឲ្យជនសង្ស័យភ័យ បើកម៉ូតូបុករថយន្ត១គ្រឿងពេញទំហឹង ហើយបានខ្ទាតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ បន្តទៅបុកបង្គោលភ្លើងទៀតបណ្តាលឲ្យដួល ។ ពេលនោះជនសង្ស័យបានឡើងរត់គេចខ្លួនបន្ត ប៉ុន្តែត្រូវបានកម្លាំងប្រជាការពារ ឃាត់ខ្លួនបាន ។ ចំណែកទូរស័ព្ទត្រូវបានពូម្នាក់រើសបាន ហើយក៏ប្រគល់ទៅឲ្យម្ចាស់វិញ ។ ជនសង្ស័យធ្វើសកម្មភាពឆក់នោះ តាមទទួលបានព័ត៌មានបឋមថា​ មានអាយុប្រហែល១៧ឆ្នាំ ។

បន្ទាប់ពីកើតហេតុជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកទៅប៉ុស្តិ៍ទីកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរបន្ត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់