(ភ្នំពេញ)៖ បេក្ខជន ទុំ សុវត្ថិ គឺជា បេក្ខភាព ដែល ចូលរួមប្រកួតកម្មវិធី Cambodian Idol សប្ដាហ៍ទី ៤ វគ្គ Judge Audition ប៉ុន្តែគួរឲ្យស្ដាយ លោកមិនអាច ទៅវគ្គបន្តបានទេ ជាហេតុមហាជនកើតការមិនសុខចិត្ត ព្រោះ ផ្អែកលើសំឡេង គ្រប់គ្នាគិតថាមិនសមនឹងធ្លាក់ឡើយ។
ដោយសារក្ដីអាណិត និងមិនអស់ចិត្ត អ្នកប្រើបណ្ដាញសង្គម ជាច្រើន កើតការមិនសុខចិត្ត ដោយលើកប្រធានបទមកវែកញែកជា ច្រើនថា «ទុំ សុវត្ថិ ច្រៀងពីរោះប៉ុណ្ណឹងដែរ តែគណៈកម្មការមិនឲ្យជាប់»។ ពេលនេះ ដំណឹង ល្អបាន កើតឡើងហើយ ដោយមុននេះ ឧកញ៉ា ខេមរៈ សិរីមន្ត បាន បង្ហោះ លើទំព័រហ្វេសប៊ុកផ្លូវការ ដោយលើកទឹកចិត្ត សុវត្ថិ ក៏ដូចជាប្រកាស ស្វែង រកលោកទៀតផង។
ខេមរៈ សិរីមន្ត៖ «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេចមានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង »។
ចាត់ទុកថា ជាដំណឹង ល្អបំផុត ហើយមហាជន មាន ការសាទរជា ខ្លាំង ក្រោយឃើញដំណឹងនេះ។ ជាមួយគ្នានោះ គ្រប់គ្នា ក៏សង្ឃឹមថា យុវជន ដែល មាន សមត្ថភាព រូបនេះ នឹង ទទួលបាន ជោគជ័យនៅពេល អនាគត ប្រសិន លោកខិតខំប្រឹងប្រែងបន្ត ហើយមិនចុះចាញ់នឹងការបរាជ័យ៕





មតិយោបល់