ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកស៊ីម៉ងត៍ និងម៉ូតូគុបជ្រុង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតមួយរំពេច

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបាន កើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ងត៍និងម៉ូតូម៉ាកគុបជ្រុងបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតមួយរំពេច ទីតាំងស្ថិតតាមបណ្តោយផ្លូវ២០០៤ ត្រង់ចំណុចម្តុំស្តុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅ ដល់ទីតាំងខាងលើ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅជំនាញនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់បន្តទៀត ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់