ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង: កាលពីថ្ងៃ ពុធ ២កើត ខែជេស្ឋ ឆ្នាំខាលចត្វា ស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោ បល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របសលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំធ្វើការឃាត់ ខ្លួនមុខសញ្ញាជាជនសង័្សយ ចំនួន ០១នាក់ឈ្មោះ ឆាយ សុញៀន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរ បាលស្រុក ដើម្បីធ្វើសាកសួរទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នក ដទៃនៅក្នុងមូលដ្ឋាន ដោយក្នុង នោះសមត្ថកិច្ចដកហូតបានគោវយន្តកន្រ្តៃមានសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០នាទីឈ្មោះ ខន សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវជនសង័្សយ មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព លួចយកគោយន្តកន្រ្តៃមានសណ្តោងរ៉ឺម៉កពីក្រោយយកទៅបាត់។

នៅពេលបន្ទាប់ពីកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេតនេះសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង័្សយ និងដកហូតវត្ថុតាងតែម្តង។

នៅកន្លែងសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកគោយន្តរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

នៅពេលនេះជនសង័្សយត្រូវបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯគោយន្តបានប្រគល់ជូនជនរងគ្រោះវិញហើយ៕

មតិយោបល់