ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងអីបានជា សឿ សុធារ៉ា ប្រកាសបែបនេះ នៅលើគណនីហ្វេសប៊ុក

(ភ្នំពេញ)៖ ពិតណាស់ ឆ្នាំនេះជាឆ្នាំស៊យខ្លាំងហើយ សម្រាប់តារាសម្តែងស្រីសាច់ចាំ អ្នកនាង សឿ សុធារ៉ា អស់ពីបញ្ហាមួយចូលបញ្ហាមួយ មិនចេះចប់ទាល់តែសោះ រឿងលុយតុនទីន សូម្បីតែវង់សិល្ប:ខ្មែរ ក៏គេរករឿងដែរ ថែមទាំងប៉ុន្មានរយ:ទៅ នាងក៏បានប្រកាសបែកបាក់ជាមួយស្វាមីទៀត។

ជាមួយគ្នានេះ បើមើលទៅតាមសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះវិញគឺហាក់ស្ងប់ស្ងាត់តែម្ដង គឺថាអ្នកនាងមិនដែលបញ្ចេញរូបភាពថ្មីៗ ឬក៏មានសកម្មភាពប្រចាំថ្ងៃអ្វីឲ្យបងប្អូនក៏ដូចជាហ្វេនគាំទ្ររូបនាងបានឃើញនោះឡើយ។

ទន្ទឹមនឹងនេះ សឿ សុធារ៉ា ក៏បានចេញមកង្ហោះសារឲ្យមួយឃ្លាបែបនេះថា« ជំរាបសូរបងប្អូនទាំងអស់គ្នា សូមUnfriend ខ្ញុំភ្លាមទៅ កុំឲ្យខាតហ្វេនក្នុងហ្វេសបុករបស់បងប្អូន គ្មានហេតុផលអីដែលខ្ញុំត្រូវUnfriend បងប្អូនទេ. ខ្ញុំឈប់លេងហ្វេសបុកហើយដូចច្នេះសូមបងប្អូនUnfriend ខ្ញុំ. កុំឲ្យខាតហ្វេន Unfriendខ្ញុំភ្លាមទៅ ចាំខ្ញុំលេងវិញ ខ្ញុំAdd friend ទៅបងប្អូនវិញ (សុំទោសបងប្អូនGood bye)»។

 

មតិយោបល់