ព័ត៌មានសិល្បៈ និងកម្សាន្ត

តន់ ចន្ទសីម៉ា ស្រាប់តែនិយាយបែបនេះ ក្នុងថ្ងៃទិវានារីអន្តរជាតិ

(ភ្នំពេញ)៖ តន់ សន្ទសីម៉ា បច្ចុប្បន្ននេះ បានក្លាយជាតារារះក្នុងដួងចិត្តប្រិយមិត្តគ្រប់ស្រទាប់វណ្ណៈ តាមរយៈការបង្ហើរសំនៀងយ៉ាងពិរោះរណ្តំ មិនថាបទចម្រៀងបែបណាឡើយ។ អ្វីដែលពិសេស ក្នុងថ្ងៃ០៨ មីនា ដែលជាទិវាសិទ្ធនារីអន្តរជាតិ តន់ ចន្ទសីម៉ា ស្រាប់តែនិយាយពាក្យប៉ុន្មានឃ្លារ ធ្វើឲ្យគេចាប់អារម្មណ៍មិនស្ទើរ។

តាមរយៈការបង្ហោះរូបលើបណ្តាញសង្គម តន់ ចន្ទសីម៉ា បានសរសេរសារយ៉ាងដូច្នេះថា «នារីខ្មែរ ទន់ភ្លន់ តែមិនទន់ជ្រាយ។ស្រលាញ់អ្វីដែលខ្មែរមាន ។ រីករាយទិវានារីអន្តរជាតិ International Women’s Day»។

គួរជម្រាបថា ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បាននឹងកំពុងខិតចូលមកដល់នោះ មហាជនសង្កេតឃើញថា កញ្ញា តន់ ចន្ទសីម៉ា ហាក់មានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការថត MV ចម្រៀងថ្មីៗ ដើម្បីចែកជូនបងប្អូនខ្មែរស្តាប់ និងរាំងលេងកំសាន្ត៕

មតិយោបល់