ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្អាតពេកហើយ! សុគន្ធ និសា ដូចកូនក្រមុំ ត្រៀមចូលរោងការម្ដងទៀតចឹង(មានវីដេអូ)

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានជ្រាប និង ស្គាល់ពីកំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ដែលនាងបានចូលក្នុងវិស័យចម្រៀងមួយនេះអស់រយ:ពេលជាច្រើនឆ្នាំមកហើយ តែយ៉ាងណាក៏នាងនៅតែ មានប្រជាប្រិយភាព និង មានហ្វេនៗជាច្រើនគាំទ្រនាង។

យ៉ាងណាមិញ តារាចម្រៀងស្រីសម្លេងផ្អែម ពេញដោយមនោសញ្ចេតនា អ្នកនាង សុគន្ធ នីសា មិនត្រឹមតែ មានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ បើមើលតាមរូបសម្រស់របស់នាងវិញ ពិតជានៅក្មេង ហើយស្រស់ស្អាត ទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានតុបតែងខ្លួន និង គ្រងឈុតប្រពៃណីសម្រាប់ពិធីមង្គលការ ពិតជាប្លែកភ្នែកខ្លាំង ប្រៀបដូចកូនក្រមុំត្រៀចូលរោងការជាថ្មីអញ្ចឹង ហើយក៏មានហ្វេនៗជាច្រើន ផងដែរ ដែលសរសើរពីសម្រស់របស់នាង ដោយសារមើលទៅពិតជាទន់ភ្លន់ និង ស្រស់ស្អាតជាខ្លាំង ៕

មតិយោបល់