ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូចូ បង្ហោះសារលែងចង់រស់ អានហើយរន្ធត់ចិត្ត

ក្នុងពេលបង្ហាញខ្លួនប្រកួតឈុតបុរាណប្រចាំឆ្នាំ របស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី៨ កក្កដា នៅប្រាសាទព្រះសំបូរព្រៃគុគ តារាសម្ដែងភេទទី៣ ត្រូវគេឃើញមានទឹកមុខស្លេកស្លាំង និងមានសភាពហត់ដង្ហក់ គួរអោយបារម្ភ ដោយសារតែជំងឺរបស់នាង ដែលកើតឡើងយូរឆ្នាំ និងគ្មានលទ្ធភាពព្យាបាលមកទល់ពេលនេះ កាន់តែឈានដល់ដំណាក់កាលពិបាក។ អ្វីដែលកាន់តែរន្ធត់ចិត្ត គឺនាង បានបង្ហោះសារមុននេះ បង្ហាញថា នាងអស់សង្ឃឹមលែងចង់រស់ ខណៈដែលសភាពជំងឺរបស់នាង ក៏កាន់តែធ្ងន់ធ្ងរ។

កញ្ញា ចូចូ សរសេរបង្ហោះថា “តើវាជាការពិតទេដែរយើង កើតជំងឺបេះដូងហើយ វាអាចរាលដាលដល់ក្បាល រឺវាអាចធ្វើអោយយើង ឈឺពីក្បាលដល់ជើង បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ថាជំងឺបេះដូងវា អាចធ្វើទុកចឹងមែនទេ 😰😔🤦‍♂️🙏🏼”។ នាងសរសេរមួយឃ្លារ អានហើយរន្ធត់ចិត្តទៀតថា “ទេវត្ដាអើយបើពិបាក់ម្លឹងៗ យកជីវិតខ្ញុំទៅតែម្ដងទៅ ខ្ញុំហត់ហើយ🤦‍♂️គ្រូពេទ្យដែរធ្លាប់មើលជំងឺខ្ញុំ គាត់លែងទទួលមើលជំងឺខ្ញុំហើយ😔 គាត់អោយខ្ញុំទៅមើលនៅពេទ្យរុស្សី☹️គាត់ថាជំងឺខ្ញុំវាកាន់តែវិវត្តន៍ ទៅមុខខ្លាំងហើយ💔ជំងឺបេះដូង💔គាត់អោយទៅដេកនៅពេទ្យរុស្សីទៅ ព្រោះបេះដូងខ្ញុំធ្វើទុកខ្លាំងហើយ☹️ពាក្យពេទ្យធ្វើអោយខ្ញុំបាក់ទឹកចិត្តហើយពូ☹️តើខ្ញុំរកលុយណាទៅដេកពេទ្យទៅ😰”។

យោងតាមស្ថានភាព តារាភេទទី៣ មានជំងឺបេះដូង ដែលតម្រូវអោយធ្វើការវះកាត់ជាយូរមកហើយ ប៉ុន្តែដោយសារតែនាងមិនមានលទ្ធភាព ទើបបណ្ដោយអោយជំងឺរីករាលដាល ឈានដល់សភាពធ្វើទុក្ខផ្សេងៗ។ ចូចូធ្លាប់ បានបង្ហាញថា ជំងឺរបស់នាងម្ដងពេទ្យថា ដុះដុំសាច់ក្នុងខួរក្បាល និងខ្លះថា បណ្ដាលមកពីបេះដូងរបស់នាង មានបញ្ហាទុកយូរខ្លាំងពេក ទើបបណ្ដាលអោយ មានអាការៈឈឺក្បាលដូចប្រកាំង និង មានសភាពដង្ហក់ខ្លាំងៗ។ នៅក្នុងពិធីប្រកួតឈុតបុរាណ ចូចូ ត្រូវគេឃើញប្រើថ្នាំជំនួយផ្លូវដង្ហើមញឹកញាប់ ក្នុងពេលដែលនាងក៏មានសភាពស្គមស្គាំង និង ស្លេកស្លាំងគួរអោយបារម្ភ។ ចូចូប្រាប់ថា ចង់បានឱកាសទៅព្យាបាលនៅក្នុងពេទ្យថៃ ប៉ុន្តែនាងមិនមានលទ្ធភាព នោះទេ ដោយសារ គឺសូម្បីតែសភាព ត្រូវបញ្ជូនទៅព្យាបាល នៅពេទ្យរុស្សុីទៅហើយ ក៏មិនមានលទ្ធភាពផង កុំថា ដល់ឱកាសចេញក្រៅប្រទេស។ បើមានជំនួយសប្បុរសធម៌ នាងចាកចេញទៅព្យាបាលភ្លាម ដោយមិនទុកជំងឺអោយកាន់តែធ្ងន់ចឹងទេ៕

មតិយោបល់