(វៀតណាម)៖ បវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០២២ បានធ្វើឱ្យអ្នកគាំទ្រសម្រស់កោតសរសើរ នៅពេលអញ្ជើញ បវរកញ្ញាចក្រវាលចំនួន ៣រូប ចូលរួមធ្វើជាចៅក្រមសម្រាប់រាត្រីចុងក្រោយ Miss Universe Vietnam 2022។
Harnaaz Kaur Sandhu ជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០២១ បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ Catriona Gray និងបវរកញ្ញាចក្រវាលឆ្នាំ 2005 Natalie Glebova នឹងបង្ហាញវត្តមានយ៉ាងអស្ចារ្យនារាត្រីវគ្គផ្ដាច់ព្រ័ត Miss Universe Vietnam 2022។
កាលពីល្ងាចថ្ងៃទី ២២ ខែមិថុនា បវរកញ្ញាចក្រវាឡ Harnaaz Kaur Sandhu បានហោះហើរ ទៅកាន់ទីក្រុងហូជីមិញ ហើយចាប់ផ្តើមដំណើររបស់នាងតាមការអញ្ជើញ ម្ចាស់ផ្ទះកម្មវិធីប្រកួត បវរកញ្ញាចក្រវាលវៀតណាម។ ឈានជើងចូលដល់ទឹកដីវៀតណាម កញ្ញា Hau និងបវរកញ្ញាពីរ រូបផ្សេងទៀតទទួលបានការ ស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅប្រទេសវៀតណា៕
មតិយោបល់