អូនផ្កាយ ទម្លាយរឿងគេរិះគន់ រាល់ពេលដាក់ពាក្យប្រឡងបវរកញ្ញា

(ភ្នំពេញ)៖ តារាសម្តែងនិងតារាបង្ហាញម៉ូត អូនផ្កាយ មិនត្រឹមតែជា តារាសម្តែងម្នាក់នោះទេ រូបនាងក៏ជាតារាបង្ហាញម៉ូតម្នាក់ផងដែរ ដែលបច្ចុប្បន្នមមាញឹក ក្នុងការថតផ្សាយពាណិជ្ជកម្ម និងសម្អាងការ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗ លេចឮដំណឹងថា តារាស្រីរូបនេះ ដាក់ពាក្យចូលរួមក្នុងការប្រកួតបវរកញ្ញា Miss Grand Cambodia ២០២២ ដែលការប្រកួតកំពុងតែ ចាប់ផ្តើមដំណើរការហើយ ផ្ទុយទៅវិញ គ្រាន់តែឃើញវត្តមាន តារាស្រីរូបនេះ ចូលរួមប្រកួត ស្រាប់តែមហាជនមួយចំនួនតូច ផ្ទុះការរិះគន់ទៅវិញ។

ជាក់ស្តែង អូនផ្កាយ បានបញ្ជាក់ថា ការដាក់ពាក្យប្រកួតនេះ ជាលើកទី២ហើយ ដោយលើកទី១ រងការរិះគន់ខ្លាំងពេក រូបនាងក៏សម្រេចចិត្តដកពាក្យវិញ រួចម្តងនេះ ក៏មិនខុសគ្នាឆ្ងាយ ដោយគេឯងល្បីថា រូបនាងមានសាក់ពេញខ្លួន មានប្រវត្តិមិនល្អ ព្រោះចង់ល្បីសោះ មិនសមនឹងការប្រកួតបវរកញ្ញាសោះ ប៉ុន្តែ រូបនាងបង្ហើបថា ដោយសារដឹងខ្លួន មានប្រវត្តិមិនល្អដូច្នេះហើយ ទើបខ្លួនចង់កែខ្លួន ចង់កែប្រែការគិត ការវាយតម្លៃរបស់ក្រសែភ្នែកអ្នកដទៃ មួយទៀត មិនចង់គេចវេចតទៅទៀតទេ ព្រោះរូបនាងក៏ត្រូវគេរិះគន់ រឿងល្បីចូលប្រកួត តែដកពាក្យវិញម្តងហើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *