ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សូលីកា បែកគ្នាភ្លាម! ក្លាយជា Single Mom ដូចគ្នា អតីតមិត្ត ហ្វីយ៉ាតា ពោលពាក្យដូច្នេះ

(ភ្នំពេញ)៖ មហាជនស្រឡាំងកាំង ក្រោយពេលស្វាមី តារាចម្រៀង ពេជ្រ សូលីកា ប្រកាសក្តែងៗពីចំណងស្នេហ៍របស់ខ្លួន ដើរដល់ផ្លូវបញ្ចប់ក្លាយជាមិត្តនឹងគេ ធ្វើឲ្យហ្វេនៗនាំគ្នាសោកស្តាយជាខ្លាំង ព្រោះកន្លងមកគូស្នេហ៍តារាស្រីរូបនេះ ធ្វើឲ្យគេឯងផ្ទុះការសរសើរនិងប្រាថ្នាចង់បានគ្រប់ៗគ្នា។
យ៉ាងណាមិញ ក្រោយបែកខ្ចរខ្ចាយដំណឹងនេះ គេក្រឡេកឃើញ តារាស្រី ហ្វីយ៉ាតា ដែលធ្លាប់ជាអតីតមិត្តនឹងគ្នា មិនតែប៉ុណ្ណោះ ល្បីថាជាអតីតសង្សាររបស់ស្វាមីខ្លួននោះ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា «សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូមមិនបាច់យករឿងដែលមិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ. ខ្ញុំអាហោសិកម្មឲ្យទៅគ្រប់មនុស្សដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ មិនថាធ្លាប់មើលងាយខ្ញុំក្នុងនាមខ្ញុំជា single mum រឺធ្លាប់និយាយមិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ. អញ្ចឹងខ្ញុំសុំមិនដឹងលឺអ្វីទាំងអស់. រាល់ថ្ងៃខ្ញុំរស់ជាខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគតកូនទៅថ្ងៃមុននិងអនាគតខ្លួនឯង. រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ»។

នាងបន្តថា « ខ្ញុំជឿថាពេលវេលានិងបើកភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លងមកអ្វីដែលខ្ញុំធ្លាប់និយាយដាស់តឿនគឺសុទ្ធតែជាការពិតនិងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ. តែការជ្រើសរើសគឺជារបស់មនុស្ស រើសតបស្នងទៅអំពើនោះដោយបែបណាជាកម្មផលរបស់គេ. អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិងខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើចយំអ្នកណាទេ. ព្រោះខ្ញុំគិតរឿងបាបបុណ្យ… ដោយសារតែគ្រប់យ៉ាងដែលយើងសាងវានឹងសងយើងនៅក្នុងជាតិនេះមិនចាំបាច់ជាតិក្រោយ»៕

មតិយោបល់