ព័ត៌មានសិល្បៈ និងកម្សាន្ត

ច្បាស់ការហើយ! គីម ហាន ស្វាមី ពេជ្រ សូលីកា ទម្លាយរឿងចែកផ្លូវគ្នា

(ភ្នំពេញ)៖ ជិត មួយ ខែ មក នេះ ព័ត៌មាន នៃ ការ បែកបាក់ របស់ តារា ចម្រៀង ស្រី ពេជ្រ សូលីកា និង ស្វាមី ដែល ជា អាណិកជន ខ្មែរ-អូស្ត្រាលី គឺ លោក គីម ហាន បាន សាយភាយ មិន ឈប់ឈរ។ តែ ក្នុង នោះ ម្ចាស់ បទ “ឬ គិត ថា អូន មិន ចេះ យំ” ធ្លាប់ បកស្រាយ ថា នាង និង ស្វាមី គ្រាន់តែ អាក់ អន់ ចិត្ត គ្នា ប្រៀប ដូច ចាន ក្នុង រាវ គង់ មាន ប៉ះ ទង្គិច គ្នា។

បើ ទោះ ជា ធ្លាប់ ចេញ មុខ បដិសេធ ព័ត៌មាន ចែក ផ្លូវ គ្នា ក៏ សូលីកា នៅ បន្ត បង្ហាញ ភាព សោកសៅ ប្រៀប ដូច មនុស្ស ខូច ចិត្ត លើ បណ្ដាញ សង្គម។ ទោះ ជា យ៉ាង ណា ទោះ ខំ លាក់ ក៏ មិន ជិត ដោយ ថ្ងៃទី៨ កក្កដានេះ គីមហាន បាន ទម្លាយ សារ ថា អ្នក ទាំង ២ បាន ចែក ផ្លូវ គ្នា ពិត មែន។

លោក បាន ទម្លាយ សារ នៅ លើ story អ៊ីនស្ដាក្រាម ថា ទំនាក់ទំនង ស្នេហា ជាមួយ តារា ប្រចាំ ផលិតកម្ម ហង្សមាស ពេជ្រ សូលីកា ត្រូវ បាន បញ្ចប់ ហើយ និង បន្ត ដំណើរ រួម គ្នា ជា ឪពុក ម្ដាយ របស់ កូន ប្រុស ព្រម ទាំង ធ្វើ ជា មិត្ត និង គាំទ្រ គ្នា ទៅ វិញ ទៅ មក។ សារ នៅ លើ អ៊ីនស្ដាក្រាម បាន រៀបរាប់ ថា៖

“អ្វី នៅ ថ្ងៃ អនាគត គឺ យើង មិន ដឹង។ អតីតកាល របស់ យើង បង្រៀន យើង នូវ មេរៀន ហើយ បច្ចុប្បន្ន គឺជា ពេលវេលា ដែល យើង អាច ផ្លាស់ប្ដូរ អនាគត របស់ យើង។

ទំនាក់ទំនង រវាង ពេជ្រ និង ខ្ញុំ យើង បាន ចែករំលែក នូវ គ្រា ដ៏ អស្ចារ្យ ជាច្រើន ដែល ពោរពេញ ដោយ ក្ដី ស្រលាញ់។ ដំណើរ របស់ យើង រហូត ដល់ ថ្ងៃ នេះ បាន នាំ មក កូន ប្រុស ដ៏ ស្រស់ ស្អាត របស់ យើង Wednesday Aar។

បន្ទាប់ ពី ការ ពិចារណា ជាច្រើន ក្នុង រយ:ពេល យូរ យើង បាន សន្និដ្ឋាន ថា ទំនាក់ ទំនង យើង កាន់តែ ប្រសើរ ឡើង ក្នុងនាម ជា ឪពុកម្ដាយ និង ជា មិត្ត ជាពិសេស សម្រាប់ កូន ប្រុស របស់ យើង។

សូម ជូនពរ ឱ្យ នាង ជួប តែ សេចក្ដី សុខ ជាពិសេស សូម បន្ត ជម្នះ គ្រប់ ឧបសគ្គ ក្នុង ជីវិត។

សេចក្ដី ស្រលាញ់ និង ការ គោរព របស់ ខ្ញុំ ទាំងអស់ តែងតែ មក ពី គ្រួសារ ខ្ញុំ និង ខ្ញុំ។
ហាន”

គូស្នេហ៍ ពេជ្រ សូលីកា និង ស្វាមី អ្នក ជំនួញ វ័យ ក្មេង រូប នោះ ទទួល បាន ការ គាំទ្រ ច្រើន ពី ទស្សនិកជន ទាំង ឋាន: និង រូបសម្បត្តិ។ តែ អ្វី ៗ មិន ថិតថេរ ឡើយ សម្ពន្ធភាព អ្នក ទាំង ២ ត្រូវ បាន បញ្ចប់ ទៅ ហើយ ដោយ មិន ទាន់ បញ្ជាក់ ពី មូលហេតុ៕

មតិយោបល់