(ភ្នំពេញ)៖ អាល់ប៊ុមថ្មី “PASSION” ក្នុង Pleng ឃើញថាមានការគាំទ្រ ស្តាប់ និង បង្ហោះអបអរសាទរជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗរបស់ លោក G-Devith។
ឥឡូវការខិតខំរបស់លោកពិតជាបានជោគជ័យជាបណ្តើរៗហើយ ហើយវាចាប់ផ្តើមចេញពី ការប្រកាសពីហ្វេសបុក Pleng ពីការបំបែកកំណត់ត្រាថ្មី របស់អាល់ប៊ុម “PASSION” ដោយទទួលបានការស្តាប់ច្រើនជាង ៤០០ ០០០ ដងក្នុងរយៈពេល ៧ ថ្ងៃនៅលើ Pleng។ បើតាមការបញ្ជាក់ពី Pleng កំណត់ត្រាចាស់សម្រាប់អាល់ប៊ុមដែលទទួលបានការស្តាប់ច្រើនក្នុងរយៈពេល ៧ គឺ ១៦០ ០០០ដង។
គួរចាប់អារម្មណ៍ផងដែរថា “PASSION” គឺជាអាល់ប៊ុមទី ៣ របស់ G-DAVITH ដែលបញ្ចូលពីរសជាតិជីវិតដែលលោកធ្លាប់ឆ្លងកាត់ពោរពេញទៅដោយការក្បត់ និងការមិនសូវឲ្យតម្លៃ មុនពេលដែលលោកល្បីល្បាញដូចសព្វថ្ងៃ។ អាល់ប៊ុមនេះរួមបញ្ចូលអ្វីៗគ្រប់យ៉ាងពីមិត្តភាពដែលបែកបាក់ ស្នេហាដែលបែកបាក់ និងរបៀបដែលលោកបានតស៊ូគ្រប់បែបយ៉ាង ហើយបានក្លាយជានរណានៅថ្ងៃនេះ។ នេះជាអាល់ប៊ុមត្រឡប់មកវិញ បន្ទាប់ពីឈប់សម្រាកពីវិស័យតន្ត្រីអស់រយៈពេល ៣ ឆ្នាំ ហើយដោយមានអ្នកគាំទ្ររង់ចាំបទចម្រៀងថ្មីៗ ពេលនេះ G-DEVITH មកវិញជាមួយអ្វីដែលល្អជាងពេលមុនៗផងដែរ។
កុំភ្លេចរង់ចាំមើលថាតើ G-DAVITH នឹងមានកម្មវិធីប្លែកអ្វីទៀតសម្រាប់ហ្វេនៗគាត់េបស់លោកទៀត?
មតិយោបល់