ព័ត៌មានជាតិ

Update៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិត សង្ស័យរថយន្តកិននៅកណ្តាលផ្លូវ

ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់តាមផ្លូវ ក្នុងសភាពបាក់ដៃជើង សង្ស័យមានរថយន្តកិន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ទីតាំងតាមបណ្តោយផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពបុរសខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យប្រហែលជិត៤០ឆ្នាំ សភាពខ្ទេចផ្នែកខាងក្រោម ពាក់អាវយឺតប៉ារ៉ាដៃខ្លី ពេលកន្លងមក ត្រូវបានប្រជាពលរដ្ឋធ្លាប់ឃើញ ដើរ នៅក្នុងមូលដ្ឋាន ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីយប់មុនថ្ងៃកើតហេតុ គេឃើញបុរសខាងលើ នៅដេករោងលក់ដូរនៅតាមមហាវិថីឈ្នះ ឈ្នះ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុនេះ ឃើញស្លាប់តាមផ្លូវទៅវិញ សង្ស័យមានរថយន្តកិនទើប បណ្តាលឲ្យស្លាប់បែបនេះ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលប្រទះឃើញសពបុរសខាងលើ ទើបរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យជាក់ស្តែង និងបន្តស្រាវជ្រាវស្វែងរកបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់