គួរឲ្យស្តាយ! សិល្បករផ្លុំខ្លុយជើងចាស់ ហ៊ឹន សូត ទទួលមរ.ណភាពយប់មិញនេះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននិយមបទចម្រៀងបែបបុរាណ ប្រាកដជាស្គាល់ លោកតា ហ៊ឹន សូត ជាក់ជាមិនខាន មិនត្រឹមតែមានជំនាញផ្នែកឧបករណ៍ភ្លេងខ្មែរ តាខេនិងខ្លុយ យ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ លោកតា ថែមទាំងធ្លាប់លេចវត្តមានក្នុងបណ្តាទូរទស្សន៍ជាតិ តាមកម្មវិធីប្រពៃណីសំខាន់ៗរាប់មិនអស់ ដូចជា ស្ថានីយទូរទស្សន៍ CTN និង បាយ័នជាដើម។

មិនតែប៉ុណ្ណោះ លោកតាក៏ធ្លាប់បានសម្តែងក្នុងMV របស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក្នុងបទ«ខ្លុយស្នេហ៍ត្នោតទេរ» កំឡុងឆ្នាំ២០០០ថែមទៀតផង។

យ៉ាងណាមិញ គេក្រឡេកឃើញកូនសិស្សនិងមហាជនជាច្រើន រំជួ.លចិត្តនិងចូលរួមរំលែកទុ.ក្ខគ្រួសាររបស់លោកតា ក្រោយទទួលដំណឹងមរ.ណភាពកាលពីយប់មិញនេះ ដោយសារតែជរាពាធ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *