ថៃ: អតីតតារាស្រីរបស់ស្ថានីយ៍ទូរទស្សន៍ថៃ ប៉ុស្ដលេខ ៧ ត្រូវបានប្រិយមិត្តគាំទ្រនៅប្រទេសកម្ពុជា ដាក់រហ័សនាមថា “នាងមនោរាហ៍” បានលេចឭព័ត៌មានថា នាងកែសម្ផស្សមិនដឹងប៉ុន្មានដងទេទើបបានស្អាតដូចសព្វថ្ងៃ?
នាងមនោរាហ៍ ដែលមានឈ្មោះពិត “នុន វរនុត” សព្វថ្ងៃនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរឿង ” ភិតសៈវ៉ាត ” ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ថៃ One TV ប៉ុស្ដលេខ ៣១ ។
បើតាមសម្ដីពិតរបស់ពិធីករក្នុងកម្មទូរទស្សន៍ថៃ ប៉ុស្ដលេខ ៨ បានបញ្ចាក់កាលពីថ្ងៃទី០២ ខែកញ្ញា ថា « នុន វរនុត ជានារីថៃដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិពិតៗ ដោយគ្មានការកែសម្ជស្សសូម្បីតែម្ដង ។ នោះសូម្បីតែសព្វថ្ងៃនាងមានអាយុច្រើនក៏ដោយ នាងនៅតែស្អាតមិនចាញ់ទេពអប្សរឡើយ។
បើនិយាយពីរូបថតកាលនាង នៅវ័យ ៣០ ឆ្នាំវិញ នាងមានសម្រស់ស្អាត ហើយ Cute មិនចាញ់ក្មេងអាយុ១៨ ប៉ុន្មានទេ ហើយអ្នកដែលចោត “នុន” ថាកែសម្ផស្សប៉ុន្មានតង់ បានស្អាតដូចសព្វថ្ងៃនោះ មានឆ្លុះកញ្ចក់មើលខ្លួនឯងទេ ថាដូចប្រែតប៉ុណ្ណា?» ។
បើចង់ដឹងកាន់តែច្បាស់ទស្សនារូបពីរបស់ “នាងមនោរាហ៍” តាំងពីសម័យចូលសិល្បៈដំបូងខាងក្រោមនេះ៖
អេបិល
មតិយោបល់