បរទេស: នៅថ្ងៃទី០៩ ខែកញ្ញា គេហទំព័រ catdumb បានចេញផ្សាយអត្ថបទមួយនិយាយថា គូស្នេហ៍វ័យចំណាស់ដ៏ផ្អែមល្ហែម លោកតា Clemma និងលោកយាយ Sterling Elmore សឹងតែមួយជីវិតទៅហើយដែលលោកទាំងពីរបានចាប់ដៃគ្នាដោយមិនបានថតរូប Pre-Wedding ។
ហើយនេះជាគំរប់ខួបអាពាហ៍ពិពាហ៍លើកទី ៥៧ លោកតាលោកយាយបានថតរូបបង្ហាញពីក្ដីស្រលាញ់ស្មោះស្ម័គ្រ ប្ដីមួយប្រពន្ធមួយ ដោយមានការសហការពីចៅស្រីដែលជាអ្នករៀបចំគំរោងការណ៍ថតរូបទាំងស្រុង។
ចៅស្រី Amber បានជ្រើសរើសជាងថតរូបល្បីៗ ក្នុងហាងថតរូបល្បីឈ្មោះ “The Notebook” បានថតរូបចងក្រងជាសៀវភៅគូស្នេហ៍ និងមានជាភាយន្ដខ្នាតខ្លី គូស្នេហ៍វ័យចំណាស់ ដែលសម្ដែងដោយលោកតាលោកយាយផ្ទាល់តែម្ដង ក្នុងឈុតសម្លៀកបំពាក់ ឆ្នាំ ១៩៤០-១៩៥០។
រូបរបស់គូស្នេហ៍វ័យចំណាស់មួយគូនេះ ត្រូវបានធ្វើឲ្យកក្រើកផ្អើលពេញFacebook ដែលមានចំនួនអ្នកចែករំលែកលើស 40,000 Share៕
អេបិល
មតិយោបល់