Ancelotti គិតថា James គួរតែនៅ Real Madrid បន្ដទៀត ដើម្បីអនាគត

លោក Carlos Ancelotti គ្រូបង្វឹកក្រុម Bayern Munich គិតថាខ្សែបម្រើប្រយុទ្ធ James Rodriguez គួរតែបន្ដវាសនានៅក្លឹប Real Madrid បន្ដទៀត ដើម្បីប្រកួតប្រជែងយកជម្រើស១១នាក់ដំបូងវិញ ទើបមានអនាគតល្អ។

Ancelotti គឺជាអ្នកទិញ James មកពី Monaco កាលពីឆ្នាំ២០១៤កន្លងទៅ បន្ទាប់ពីឃើញកីឡាកររូបនេះបង្ហាញទម្រង់លេងល្អនៅក្រុមជម្រើសជាតិកូឡ៊ុំបី។ យ៉ាងណាមិញ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះត្រូវ Real បណ្ដេញចេញ អនាគតរបស់ James ក៏មិនច្បាស់នោះដែរ ពោលគឺមិនសូវបានចូលលេងជម្រើស១១នាក់ដំបូងឡើយ។

123115-Soccer-Real-Madrid-James-Rodriguez-PI-JE.vresize.1200.675.high.10

ទន្ទឹមនឹងការមើលឃើញដូច្នេះ គ្រូបង្វឹកដែលកំពុងដឹកនាំក្រុម Bayern Munich ខាងលើបានបង្ហាញយោបល់ថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ពេលឃើញ James ធា្លក់ទម្រង់លេងបន្តិច ប៉ុន្តែវាមិនអីនោះទេ ព្រោះគេនៅក្មេង។ ជួនកាលរឿងនេះ អាចផ្លាស់ប្ដូរមកល្អវិញបានត្រឹមរយៈខ្លីប៉ុណ្ណោះ ដូច្នេះគាត់ត្រូវខំប្រឹងប្រែងហ្វឹកហាត់ឡើងវិញ ដើម្បីបានជាប់ជម្រើសដំបូងដូចកាលមុន។ លេងនៅ Madrid មិនមែនជារឿងងាយទេ ព្រោះនៅទីនោះមានកីឡាករល្អៗច្រើន”។

ចាប់តាំងពីចូលលេងឱ្យ Real Madrid កាលពីឆ្នាំ២០១៤មក កីឡាករដែលបានស្បែកជើងមាសនៅ World Cup 2014 ខាងលើ បង្ហាញខ្លួនបានតែ៥៧ប្រកួត ហើយរកបាន២០គ្រាប់ដែរ៕

1408488215772_wps_43_Real_Madrid_s_James_RodriMADRID, SPAIN - FEBRUARY 04: James Rodriguez of Real Madrid scores their opening goal from a header during the La Liga match between Real Madrid CF and Sevilla FC at Estadio Santiago Bernabeu on February 4, 2015 in Madrid, Spain. (Photo by Evrim Aydin/Anadolu Agency/Getty Images)

មតិយោបល់