អាមេរិកៈ បន្ទាប់ពីពិចារណាអស់ជាច្រើនថ្ងៃនេះ នៅពេលនេះ សហព័ន្ធរដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) បានចេញសេចក្ដីសម្រេចមួយ ដែលតម្រូវឲ្យអ្នកដំណើរការទាំងអស់ ដែលប្រើប្រាស់ស្មាតហ្វូន Galaxy Note 7 បិទ ឬហាមសាកថ្ម ខណៈពេលកំពុងហោះហើរ។
FAA បានបញ្ជាក់ថា មានមតិជាច្រើនចង់ឲ្យហាមឃាត់ការយកតាមខ្លួននូវស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុន Samsung ប៉ុន្តែក្រោយពីបើកអង្គប្រជុំអស់រយៈពេលជាច្រើនដង ក៏សេចក្ដីសម្រេចរួមមួយគឺតម្រូវឲ្យអ្នកដំណើរទាំងអស់ ដែលមានស្មាតហ្វូន Galaxy Note 7 បិទ ឬហាមសាកថ្មពេលកំពុងហោះហើរ ព្រោះវាអាចផ្ទុះឡើយ ដែលបង្កជាហានិភ័យ។
មុននេះ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីធំចំនួន៣ គឺ Australian airlines, Qantas និង Virgin Australia បានហាមឃាត់អ្នកដំណើរមិនឲ្យបើកទូរស័ព្ទ Galaxy Note 7 ឬសាកថ្មឡើយ ពេលកំពុងហោះហើរ។
គួរបញ្ជាក់ផងដែរថា Galaxy Note 7 របស់ក្រុមហ៊ុន Samsung ត្រូវបានរកឃើញថា បានផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ហើយក្រុមហ៊ុន ក៏បានប្រកាសប្រមូលមកវិញនៅជុំវិញពិភពលោក ដោយតាមការប៉ាន់ប្រមាណ មានចំនួន ២.៥លានគ្រឿង៕
មតិយោបល់