ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយអាថ៌កំបាំង វិធីសាស្រ្តរក្សាអាយុឲ្យវែងរបស់លោកយាយ អាយុ១០៨ឆ្នាំ

ថៃៈ ភា្នក់ងារសារព័ត៌មាន Tv Pool បានចុះយកព័ត៌មាន ដោយផ្ទាល់ ជួបសម្ភាសន៍ជាមួយ លោកយាយ ដែលមានអាយុ ១០៨ឆ្នាំ រស់នៅភូមិ កោះសាន់តាយ៉ៃ ស្រុកសាន់តា ខេត្ត ក្រាប៊ី ប្រទេសថៃ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។

លោកយាយបានប្រាប់ពីអាថ៌កំបាំង របស់លោកយាយផ្ទាល់ខ្លួន ក្នុងការរស់នៅរក្សា អាយុឲ្យបានយូរអង្វែង ដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។ បើតាមលោកយាយ ពីលី ថៈលេលឹក ឆ្នាំថ្មីនេះមានអាយុ ១០៨ឆ្នាំ យាយមានកូន ចំនួនប្រាំពីរនាក់ ហើយកូនរបស់លោកយាយ បានទទួលមរណភាព មុនលោកយាយ ចំនួនប្រាំនាក់ទៅហើយ ។

លោកយាយបញ្ចាក់ថា លោកយាយមានសភាព រាងកាយមាំមួនធម្មតា ការចងចាំ របស់លោកយាយ ក៏នៅល្អធម្មតាដែរ លោកយាយអាចដើរ ពីភូមិមួយទៅភូមិទៀតមួយបាន ហើយលោកយាយអាចនិយាយលេង ជាមួយចាស់ នៅក្នុងភូមិ បានយ៉ាងធម្មតា ។

គួរបញ្ចាក់ផងដែរថា លោកចូលចិត្តដាំបន្លែនៅក្បែរផ្ទះ លោកយាយបរិភោគតែបន្លែស្រស់ ដោយផ្ទាល់ដៃតែប៉ុណ្ណោះ មិនដែលទិញបន្លែផ្សាឡើយ ហើយាយបានបញ្ចាក់ទៀតថា យាយបរិភោគអាហារបួសសឹងតែ ជាងពាក់កណ្ដាលជីវិត របស់លោកយាយទៅហើយ ព្រោះជាអាហារល្អសម្រាប់សុខភាព ដូច្នោះហើយបានជាលោកយាយ មានអាយុវែងជាងកូនៗលោកយាយ ៕

%e1%9e%99%e1%9e%b6%e1%9e%99%e1%9f%a1%e1%9f%a0%e1%9f%a8-1%e1%9e%99%e1%9e%b6%e1%9e%99%e1%9f%a1%e1%9f%a0%e1%9f%a8-2%e1%9e%99%e1%9e%b6%e1%9e%99%e1%9f%a1%e1%9f%a0%e1%9f%a8-3

មតិយោបល់