ចាត់ទុកជាការចាប់អារម្មណ៍ ដែលពិធីការិនី និង ជាតារាសម្ដែង នាង វីជេ អារីយ៉ា បានលាតត្រដាងនូវការឈឺចាប់កាលពីអតីតកាល បន្ទាប់ពីតារាសម្ដែង ពេជ្រ អាវីហ្សា រងហឹង្សាពីប្អូនឩកញ៉ា ទ្រី ភាព។ នៅលើគណនីផ្ទាល់ខ្លួន នាងបានបង្ហូរទឹកភ្នែក ជាមួយនឹងការនឹកឃើញនូវអតីតកាលដ៍ក្ដុកក្ដួលនោះ។
អាលីយ៉ា និយាយថា តាំងពីអំពើហឹង្សាត្រូវបានកើតឡើង លើអតីតពិធីការិនី CTN នាងសាសា បានធ្វើឲ្យនាងនឹកឃើញឡើងវិញនូវអំពើហឹង្សា ដែលនាងបានទទួលកាលពីវ័យកុមារភាព ដែលនាងទទួលរង។ ជាមួយនឹងការរៀបរាប់ អមដោយការឈឺចាប់ នាងថាជារឿងអយុត្តិធម៌ ដែលកុមារីម្នាក់ ដែលនារីម្នាក់ ត្រូវគេប្រើហឹង្សា ក្នុងពេលដែលពួកនាងមិនមានលទ្ធភាពតដៃ។ នាងបានបង្ហូរទឹកភ្នែក បន្ទាប់ពីការលើកឡើង ឈានដល់ប្រវត្តិឈឺចាប់របស់ខ្លួន។ រូបភាពហឹង្សាដែលបានកើតឡើង ចំពោះនាង ត្រូវបានលេចឡើងវិញ ក្រោយពេលនាងឃើញតារាសម្ដែងនាងពេជ្រ អាវីហ្សា រងការវាយដំ ដោយអតីតសង្សាររបស់ខ្លួន។ នាងបានប្រើពេលក្នុងវីដេអូឃ្លីប រៀបរាប់ពីការឈឺចាប់ដ៍កម្រទាំងនោះ ខណៈដែលជីវិតអតីតកាលនោះ នាងថាបានធ្វើឲ្យនាងចងចាំស្ទើរតែពាក់កណ្ដាលជីវិត រហូតដល់នាងពេញវ័យ ជាពិសេសនៅពេលអំពើហឹង្សាណាមួយ ត្រូវបាននាងឃើញ នាងដឹងជាថ្មី។
អាលីយ៉ា បានទទូចដោយការឈឺចាប់សុំឲ្យមានការជួយដល់ជនរងគ្រោះជានារីទាំងនោះ ដោយនាងលើកឡើងថា ជាស្នាមដំបៅដ៍ធ្ងន់ធ្ងរណាស់ នៅពេលការបំពានលើរាងកាយ និងផ្លូវចិត្តចំពោះនារី ចំពោះកុមារីទន់ខ្សោយម្នាក់ មិនត្រូវបានដោះស្រាយ។
ខាងក្រោមនេះជាវីដេអូឃ្លីប ដែលតារាស្រីរូបនេះ លាតត្រដាងនូវការឈឺចាប់ ពីអតីតកាលរបស់ខ្លួន ក្រោយការវាយដំលើ ពេជ្រ អាវីហ្សា ធ្វើឲ្យនាងនឹកឃើញជាថ្មី៖
https://www.youtube.com/watch?v=RqZY9GVsSLc









មតិយោបល់