ភ្នំពេញៈ បន្ទាប់ពីបានចុះមកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោង៧ព្រឹក តារាសម្ដែងល្បីឈ្មោះនាង Bella Ranee ដែលត្រូវគេស្គាល់ថា ជាតួឯកក្នុងរឿង «វិមានមេខឡា» នៅលើកញ្ចក់ទូរទស្សន៍ PNN និងលោក James Jirayu ជាដៃគូ បានទៅបង្ហាញខ្លួនជួបអ្នកគាំទ្រភ្លាមនៅថ្ងៃទី៩ តុលាដដែល នៅផ្សារទំនើបអ៊ីអន។
អ្នកគាំទ្រត្រូវគេឃើញប្រមូលផ្ដុំយ៉ាងណែនតាន់តាន់ពេញបរិវេណឆាកនៅផ្សារអ៊ីអននោះតែម្ដង ដោយសារតែវត្តមានរបស់តារាទាំងពីរ។ កញ្ញា Bella Ranee និងលោក ជេម ក៏បានឡើងលេងហ្គេមជាមួយអ្នកគាំទ្រ និងឡើងបកស្រាយបទចម្រៀងធ្វើឲ្យអ្នកគាំទ្រពេញចិត្តផងដែរ។
គួរបញ្ជាក់ផងដែរថា តារាប្រុសស្រីទាំងពីរ គឺកំពូលតារាភាពយន្តល្បីប្រចាំនៅប៉ុស្តិ៍លេខបីថៃ ដោយពួកគេត្រូវបានអញ្ជើញឲ្យមកបង្ហាញមុខនៅកម្ពុជាតាមរយៈក្រុមហ៊ុន LYP Group និងទូរទស្សន៍ PNN។ អ្នកទាំងពីរមកប្រទេសកម្ពុជាលើកនេះ ក្រៅពីដើម្បីឲ្យអ្នកគាំទ្របានឃើញផ្ទាល់ភ្នែក ក៏ដើម្បីសម្ពោធភាពយន្តថ្មីរបស់ខ្លួនក្រោមចំណងជើងថា«ភរិយាបណ្ដូលចិត្ត» ដែលបានប្រកាសដាក់បញ្ចាំងនៅទូរទស្សន៍PNNនោះផងដែរ៕
មតិយោបល់