សៀងហៃ : រង្វាន់ “Dressed Up 2016” ក្នុងវគ្គ Michelin Dining Experience នឹងបន្ដធ្វើឡើងនៅសណ្ឋាគារ Le Royal Méridien Shanghai ក្នុងទីក្រុង សៀងហៃ នាពេលសប្តាហ៍ក្រោយ ។ នេះដោយយោងតាមគេហទំព័រ shanghaiist ចុះផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
កម្មវិធីប្រកួតមេចុងភៅលំដាប់អន្ដរជាតិប្រចាំឆ្នាំ ដោយមានវត្តមានចូលរួមពី កំពូលមេចុងភៅលំដាប់ផ្កាយ លោក David Kikillus មកពីប្រទេស អាល្លឺម៉ង់ បន្ទាប់ពីលោកទទួលបានជោគជ័យយ៉ាងខ្លាំង មានការសហការជាមួយមេចុងភៅ Gleb Snegin និង មេចុងភៅ Ruben Arnanz តាំងពីខែ សីហា មកម្លេះ។
លោកធ្លាប់បានឆ្លងកាត់ ហើយសម្រេចនូវគោលដៅយ៉ាងមហិមា ក្នុងអាជីពជាមេចុងភៅរបស់លោក ជាមួយការចម្អិនម្ហូបរយៈពេលជាង ១៦ ឆ្នាំ កន្លងមកនេះ ហើយលោកទទួលបានពានរង្វាន់ ជាមេចុងភៅលំដាប់ផ្កាយប្រាំនៅសណ្ឋាគារ Weisses Rössl ក្នុងប្រទេសអូទ្រីស។
អាចចាត់ទុកដែរថា ជាផ្នែកមួយនៃកម្លាំងបណ្ដាលចិត្តដល់មេចុងភៅវ័យក្មេង ប្រកបដោយភាពច្នៃប្រឌិតបំផុត លំដាប់អន្តរជាតិគឺ លោក David Kikillus នឹងចូលរួមការប្រកួតវគ្គជម្រុះក្នុងកម្មវិធី “Chef of the Year” ពានរង្វាន់នៅប្រទេសអាល្លឺម៉ង់៕
មតិយោបល់