ព័ត៌មានសុខភាព

មូលហេតុដែលអ្នកជំនាញ ចង់ឲ្យអ្នកគេងស្រាតរាល់យប់

បរទេសៈ ការសិក្សាមួយបានបង្ហាញថា សកម្មភាពដែលសំខាន់បំផុតធ្វើឲ្យយើងមានសុខភាពល្អពេញមួយជីវិត គឺការគេងស្រាត។

ការគេងស្រាតធ្វើឲ្យអ្នកមានភាពជិតស្និតជាមួយដៃគូ, ជំរុញអារម្មណ៍ឲ្យមានក្តីសុខ, កាត់បន្ថយសម្ពាធឈាម, ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយអារម្មណ៍ធុញថប់។ ម្យ៉ាងទៀតការគេងស្រាត គឺជារូបមន្តដ៏អស្ចារ្យក្នុងការបង្កើនចំណង់ផ្លូវភេទ ព្រោះរាងកាយអាចប៉ះពាល់គ្នាដោយផ្ទាល់ធ្វើឲ្យអ្នកទាំងពីរឆាប់មានអារម្មណ៍។

តើមានអ្វីខ្លះទៀត ដែលអ្នកទទួលបានពីការគេងស្រាត?

គេងលក់ស្រួល
ការគេងទាំងសម្លៀកបំពាក់ រាងកាយទាំងមូលនឹងត្រូវទទួលរងសម្ពាធ ហើយអ្នកច្បាស់ជាឧស្សាហ៍ភ្ញាក់ដឹងខ្លួន ឬមានសុបិន្តអាក្រក់។ ប៉ុន្តែប្រសិនបើអ្នកគេងស្រាតវិញ គ្មានអ្វីមករំខាននោះទេ ហើយវាអាចជួយឲ្យអ្នកគេងលក់បានយ៉ាងស្កប់ស្កល់។

ជួយឲ្យប្រសើរឡើងនូវគុណភាពស្បែក
ការគេងស្រាតពិតជាអាចជួយឲ្យប្រសើរឡើងនូវគុណភាពស្បែក ព្រោះស្បែកអាចដកដង្ហើមបានដោយសេរី។ សូម្បីតែតំបន់សម្ងាត់ក៏ទទួលបានខ្យល់អុកស៊ីសែនគ្រប់គ្រាន់ដែរ ហើយធ្វើឲ្យសុខភាពផ្លូវភេទរបស់អ្នកល្អប្រសើរជាងមុន។ មួយវិញទៀត វាអាចជួយកាត់បន្ថយជំងឺសើរស្បែក ដោយសារតែរាងកាយរបស់អ្នកស្ងួតជានិច្ច។

រក្សាតុល្យភាពអ័រម៉ូន cortisol
នៅពេលដែលអ្នកគេងស្រាត វាអាចជួយរក្សាសីតុណ្ហភាពក្នុងរាងកាយឲ្យមានតុល្យភាព ដែលធ្វើឲ្យការផលិតអ័រម៉ូន cortisol ល្អប្រសើរជាងមុន។ ផ្ទុយទៅវិញប្រសិនបើការគេងរបស់អ្នកមានការរំខានពីសម្ពាធ កម្រិតអ័រម៉ូន cortisol នឹងមានការប្រែប្រួល នាំឲ្យកើតជំងឺស្ត្រេស, ចង់ញ៉ាំអាហារច្រើន, ឡើងទម្ងន់ និងមានរឿងគួរឲ្យបារម្ភផ្សេងៗទៀត។ ដូច្នេះការគេងអាស្រាតអាចផលិតអ័រម៉ូន cortisol បានត្រឹមត្រូវ។

រក្សាតុល្យភាពមេឡានីន និងអ័រម៉ូនលូតលាស់
អត្ថប្រយោជន៍ចុងក្រោយនៃការគេងស្រាត គឺអាចជួយឲ្យរាងកាយគ្រប់គ្រងជាតិមេឡានីន និងអ័រម៉ូនលូតលាស់។ ទាំងពីរចំណុចនេះហើយ ដែលអាចជួយឲ្យអ្នកមានសុខភាពល្អ និងកាត់បន្ថយភាពចាស់៕

sleep-naked-tonight

មតិយោបល់