ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ តុលា នេះ ពិធីការិនីនាងខៀវ សានសាណា និងស្វាមី នឹងឡើងយន្តហោះទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង ដើម្បីទៅក្រេបទឹកឃ្មុំ និងដើម្បីទៅលេងសាច់ញាតិរបស់ស្វាមីក្រោយពេលរៀបការ។ អ្នកទាំងពីរនឹងបាត់មុខពីប្រទេសកម្ពុជាពេញរយៈពេលមួយខែ បើទោះជានៅក្នុងស្រុកទាំងសានណា និងស្វាមី សុទ្ធតែមានការងារមមាញឹក។
អ្នកនាងខៀវ សានសាណា បានអះអាងថា ដោយសារតែម្ដាយក្មេករបស់ស្វាមីមិនអាចចុះមករៀបការរបស់នាងបាន និងមានជំងឺប្រចាំកាយផង ទើបនាង និងស្វាមីសម្រេចឡើងទៅលេងទីនោះតែម្ដង ហើយទៅឲ្យដល់មួយខែតែម្ដង ដើម្បីមានពេលបានដើរលេងផង។ អ្នកនាងថា ខ្លួននឹងឡើងយន្តហោះនៅរសៀលថ្ងៃទី១៥ តុលានេះ បន្ទាប់បានសុំច្បាប់ពីខាង My TV បានរយៈពេល១ខែ។ នាងថាក្នុងរយៈបាត់មុខ កម្មវិធីទាំងអស់របស់នាងនឹងត្រូវជំនួសដោយពិធីការិនីផ្សេង លើកលែងតែកម្មវិធីនៅក្រៅទូរទស្សន៍ និងការងារនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ ដែលនាង និងស្វាមី គឺត្រូវទម្លាក់ចោលដើម្បីទុកពេលដើរកម្សាន្ត។ នាងថាម្ដាយក្មេករបស់នាងមានវ័យជាង៨០ឆ្នាំ និងចង់ឃើញមុខនាងជាកូនប្រសារ ទើបនាងសម្រេចចិត្តទម្លាក់ចោលការងារ ហើយឡើងទៅអូស្រ្តាលីរហូតដល់១ខែចាប់ពីថ្ងៃទី១៥ តុលានេះ។ នាង និងលោក Saraj Satton ជាពោះម៉ាយអូស្រ្តាលី និងជាស្វាមី នឹងគ្រោងដើរកម្សាន្តច្រើនកន្លែងក្នុងដំណើរលើកនេះ តែមិនមានផែនការពន្យារពេលលើសពីមួយខែនៅលើទឹកដីអូស្រ្តាលី ឬចេញទៅលេងប្រទេសណាផ្សេងនោះទេ៕
មតិយោបល់