ព័ត៌មានជាតិ

លោកហ៊ុន ម៉ាណែត៖ ការទទួលបាននូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយនិងចេះថ្លឹងថ្លែងពិចារណាគឺសំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការទទួលបាននូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងចេះថ្លឹងថ្លែង ពិចារណា គឺសំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស។ លោកបានលើកឡើងបែបនេះ ក្នុងពេលដែល ប្រជាពលរដ្ឋខ្មែរអូស្ត្រាលី ប្រមាណជាង២៥០នាក់ បានជួបជុំគ្នាពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ទទួលស្វាគមន៍ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ លោក កុយ គួង រួមទាំងក្រុមការងារ នៅតំបន់ចុងក្រោយនៃដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ក្រុងប្រីសបិន រដ្ឋQueensland កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងគ្រាដែលប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ភាគច្រើនគឺទទួលបានព័ត៌មានតែម្ខាង ពីអ្នកធ្វើនយោបាយប្រឆាំង ដែលគេអះអាងថា ជាព័ត៌មានមិនពិត និងការផ្សាយញុះញង់ បំផ្លើសនូវរឿងអាក្រក់ពីកម្ពុជាតែប៉ុណ្ណោះ ។ ប៉ុន្តែក្នុងគ្រាដែលលោក ហ៊ុន ម៉ាណែត និងក្រុមការងារធ្វើដំណើរមកដល់នេះគឺបាននាំមកនូវព័ត៌មានពិតប្រាកដជាច្រើន រួមមាន បញ្ហាការសម្លាប់លោកកែមឡី បញ្ហាដីធ្លី បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បញ្ហាព្រំដែនជាដើម ដែលកន្លងមក ក្រុមអ្នកធ្វើនយោបាយប្រឆាំង តែងលើកមកនិយាយមិន ពិតយកធ្វើជាប្រធានបទ ដើម្បី កេងចំណេញនយោបាយរបស់ខ្លួន ។

ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្វីដែលលោកបកស្រាយនោះ ពុំបានបង្ខំឲ្យបងប្អូនខ្មែរជឿលោកនោះទេ ប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋ បានដឹងថាការពិតខ្លះ ដោយឲ្យប្រជាលរដ្ឋចេះថ្លឹងថ្លែង ពិចារណា ពេលទទួល បានព័ត៌មានតែមួយចំហៀងនោះ ។

សូមបញ្ជាក់ដែរថា នៅចុងកម្មវិធី ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បាន សម្តែងក្តីសប្បាយរីករាយ និងសុំឲ្យលោក ហ៊ុនម៉ាណែត បានធ្វើដំណើរមក ឲ្យបានញឹកញាប់ដើម្បីជួបបងប្អូនខ្មែរ ។ មិនតែប៉ុណ្ណោះគេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើននាក់ បានតម្រង់ជួរសុំថតរូបជាមួយលោក ហ៊ុនម៉ាណែត និងបានរាំជួបជុំគ្នាយ៉ាង សប្បាយផងដែរ ។

លោក ហ៊ុនម៉ាណែត និងឯកអគ្គរាជទូតខ្មែរ ព្រមទាំងក្រុងការងារ បានបន្តដំណើរ ពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសញូវសឺឡែននោះហើយ ដើម្បីបន្តជួបជុំបងប្អូនខ្មែរនៅទីនោះបន្តទៀត ៕

លោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែតលោក ហ៊ុន ម៉ាណែត

មតិយោបល់