Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ប្អូនស្រីរបស់...

ប្អូនស្រីរបស់ ឆយី ត្រូវបានចោរឆក់កាបូប​

ប្អូនស្រីតារាសម្តែងលេងដើមទ្រូង ទ្រលុកទ្រលន់ អ្នកនាងឆយី ត្រូវបានចោរឆក់កាបូបបានសម្រេចនៅខណ្ឌទួល កាលពីរសៀលម្សិលមិញ បណ្តាលឲ្យរបួសធ្ងន់

បើតាមការឲ្យដឹង ពីតារាសម្តែងឆយី ថា ប្អូនស្រីខ្លួនឈ្មោះ ឆវី ត្រូវបានចោរឆក់កាបូបបានសម្រេចនៅទួលគោក ម្តុំ TK បណ្តាលឲ្យរបួសធ្ងន់គួរសម។

ឆយី ថា សំណាងហើយដែលត្រូវតិច… សុំផ្តាំផ្ញើរទៅបងប្អូនផង កាបូបបើអាច កុំស្ពាយជាប់ខ្លួន ហើយបើវាឆក់ឲ្យវាទៅ កុំតោងយកមកវិញ ប្រយត្ន័ដូចប្អូនខ្ញុំ ធ្លាក់ពីលើកង់បី ហើយប្រយត្ន័មែនទែន នៅផ្លូវទួលគោក នៅមុខ TK នឹង ផ្លូវទំនប់ទួលគោក ចោរឆាក់ច្រើនណាស់នៅម្តុំនឹង អរគុណ សម្រាប់ការបារម្ភពីប្អូនស្រីខ្ញុំ សូម ប្រុងប្រយត្ន័ឲ្យបានខ្ពស់បំផុត ៕

chor-yee-2

chor-yee-6

chor-yee-5

chor-yee-4

chor-yee-3

chor-yee-1