ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀងHipHop បង្អួតរថយន្ដ Rolls Royce តម្លៃជិត ៤ លានដុល្លារ

តារាចម្រៀងHipHop នាង Blac Chyna ដែលជាគូស្នេហ៍របស់ Rob kardashian ស្ងាត់ៗបានបង្អួតរថយន្ដ Rolls Royce ដ៏ថ្មីស្រលាង ដែលនាងបានត្រៀមជាកាដូ សម្រាប់ខ្លួនឯង ដល់ទៅជិត ៤ លានដុល្លារ ។

នាងបានបញ្ជាក់នៅលើបណ្ដាញសង្គម IG របស់នាងថា « នេះជាកាដូ បន្ដិចបន្តួចសម្រាប់ខ្លួនឯង ក្នុងការលើកទឹកចិត្តស្របពេលធ្វើការហត់ រយ:ពេលមួយឆ្នាំពេញតែម្ដង ហើយត្រៀមដឹកកូនស្រីចូលផ្ទះផងដែរ »

សូមជម្រាបបន្ថែមថា មិនមែនតែរូបនាងនេះទេ ដែលប្រើរថយន្ដថ្លៃ សូម្បីតែស្វាមីក៏មិនចាញ់នាងដែរ ៕

blac-chyna-1

blac-chyna-2

blac-chyna-3

ប្រភព : M Thai

មតិយោបល់