តារាចម្រៀងជួរមុខផលិតកម្មសាន់ដេ លោក ឆាយ វិរៈយុទ្ធ បានទម្លាយអារម្មណ៍ថ្មីមួយទៀត ដែលជាអារម្មណ៍បែកម៉ែមករស់នៅឆ្ងាយ ដែលធ្វើឲ្យអ្នកគាំទ្ររំជួលអារម្មណ៍តាម ។
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ឆាយ វិរៈយុទ្ធ បានសរសេរនៅលើគណនីហ្វេសប៊ុកខ្លួនថា នេះជាថ្ងៃតែមួយគត់ដែលខ្ញុំចាំមិនភ្លេច ជាពេលដែលបែកម៉ែរបស់ខ្ញុំចាកចេញរស់នៅឆ្ងាយពីគាត់រស់នៅជាមួយម្តាយមីង រូបថតនេះថតជាងម្ភៃឆ្នាំមុននឹងសំនេររបស់ខ្ញុំ កូនសូមជូនពរម៉ែមានសុខភាពល្អ កំលាំងមាំមួន នឹងផ្តល់ភាពកក់ក្តៅដល់កូនៗទាំងអស់គ្នា។
ជាមួយសំនេរ នេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុក រំជួលចិត្ត ជាមួយនឹងអារម្មណ៍ពិត របស់តារាចម្រៀងរូបនេះ
ដោយមានអ្នកចុច Like និង Share ខ្ទង់ K ៕



មតិយោបល់