ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce នឹងធ្វើការដឹកជញ្ជូនរថយន្តចំនួន ៣០ ម៉ូដែល Phantoms ក្រោយម្ចាស់សណ្ឋាគារ ចំនួន ១៣ បានបញ្ជាទិញរថយន្តរបស់ខ្លួនទុកគ្រាន់នឹងដឹកជញ្ជូនភ្ញៀវ។
សណ្ឋាគារ ប្រណីតដែលគ្រប់គ្រងដោយលោក Stephen Hung គ្រោងនឹងបើកនៅឆ្នាំក្រោយ ដោយចាយទុនចំនួន ១ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីសម្លឹងឃើញ ពីតម្រូវការទាន់សម័យរបស់អតិថិជន ដោយតម្រូវឲ្យ មានរថយន្ត Rolls-Royce Phantoms ទុកគ្រាន់ដឹកជញ្ជូនភ្ញៀវនោះ។
លោក Stephen Hung ដែលជាម្ចាស់សណ្ឋាគារទាំង ១៣ បើកនៅឆ្នាំក្រោយ នេះ បានបញ្ជារទិញរថយន្តទំនើបនេះ រួចរាល់ហើយ ចំនួន ៣០គ្រឿង ជាមួយទឹកប្រាក់ ២០លានដុល្លារអាម៉េរិក ដែលជារឿងប្រវត្តិសាស្ត្រមួយ សម្រាប់ក្រុមហ៊ុន Rolls-Royce មានមូលដ្ឋាននៅ Goodwood ប្រទេសអង់គ្លេស៕
ប្រភព៖ scmp
មតិយោបល់