ព័ត៌មានសុខភាព

ការប្រែប្រួល៥ចំណុចរបស់សុដន់ ក្នុងពេលមានគភ៌

ក្នុងដំណាក់កាលមានគភ៌ មនុស្សស្រីនឹងមានការប្រែប្រួលគ្រប់យ៉ាងមិនថា ឥរិយាបទក្នុងការរស់នៅប្រចាំថ្ងៃ, ការញ៉ាំអាហារ, អារម្មណ៍ ឬរូបរាងនោះឡើយ។ ប៉ុន្តែអ្វីដែលយើងចង់និយាយពេលនោះ គឺបញ្ហាសុដន់។ តើពេលមានគភ៌សុដន់មានការប្រែប្រួលដូចម្តេចខ្លះទៅ?

ពិតណាស់ អំឡុងពេលនេះសុដន់នឹងមានការប្រែប្រួល ៥ចំណុច ព្រោះវាជាច្បាប់ធម្មជាតិដែលស្ត្រីគ្រប់រូបត្រូវតែជួបប្រទះ។

១. សុដន់តឹងណែន៖ មិនត្រឹមតែពោះរបស់អ្នកទេដែលរីកធំជាងមុន សូម្បីតែសុដន់ក៏ធំតឹងណែនជាងមុនដែរ នៅក្នុងសប្តាហ៍ទី ៦។

២៖ សុដន់ធ្ងន់ជាងមុន៖ នៅក្នុងសប្តាហ៍ទី៩ សុដន់របស់អ្នកនឹងមានទម្ងន់ធ្ងន់ជាងមុន យ៉ាងហោចណាស់ពីរផោនដែរ។

៣៖ ចេញសរសៃ៖
តើក្នុងអំឡុងពេលមានផ្ទៃពោះ សរសៃលើសុដន់របស់អ្នកអណ្តែតឃើញច្បាស់មែនទេ? តាមការពិតវាចាប់ផ្តើមរីកមាឌដើម្បីដោះស្រាយលំហូរឈាមដែលកំពុងតែកើនឡើង។

៤៖ ចុងសុដន់ធំជាងមុន៖ ក្នុងពេនេះ សូម្បីតែចុងសុដន់របស់អ្នកក៏ធំជាងមុនដែរ ជាពិសេសវានឹងប្រែទៅជាពណ៌ខ្មៅ។

៥៖ ហៀរទឹកដោះ៖ នៅក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ សុដន់របស់អ្នកនឹងផលិតទឹកដោះច្រើន ដើម្បីត្រៀមសម្រាប់ទារកកើតមក។ ហេតុនេះហើយ អ្នកនឹងមាកការហៀរទឹកដោះម្តងម្កាល៕

breasts-change-during-pregnancy

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់