ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកុះករ ធ្វើឲ្យកំរើករោងកុននៅសៀមរាប

ខណៈដែលពិធីបុណ្យអុំទូកត្រូវបានបញ្ចប់កាលពីថ្ងៃទី១៥ វិច្ឆិកា តារាសិល្បៈយ៉ាងច្រើនកុះករ ក៏ត្រូវគេឃើញបង្ហាញខ្លួន បង្អួតសម្រស់នៅក្នុងថ្ងៃនោះ នៅក្នុងរោងកុនទំនើបធំមួយនៅខេត្តសៀមរាបផងដែរ។ វត្តមានតារាសម្ដែង តារាចម្រៀងបទOriginal Song និងតារាកំប្លែងជុំគ្នាជាច្រើនរូបនោះ គឺដើម្បីសម្ពោធខ្សែរឿង«ឡប់៨» ដោយសកម្មភាពរាំច្រៀង និងសម្ដែងហ្សូរបស់ពួកគេ ត្រូវគេកត់សម្គាល់ថា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នក ខេត្តសៀមរាប។

លោក ចំរើន គីរី ចាងហ្វាងផលិតកម្ម Spider ដែលជាអ្នកដឹកនាំតារាល្បីៗ ឲ្យទៅបង្ហាញខ្លួននៅក្នុងឱកាសនោះ បានអះអាងថា ដោយសារតែម្ចាស់ផលិតកម្មស្ទើរទាំងអស់ ចាប់អារម្មណ៍ធ្វើពិធីសម្ពោធរឿង តែតាមបណ្ដារោងនៅរាជធានីភ្នំពេញ ទើបលោកសម្រេចចំណាយទុនដឹកនាំតារាសម្ដែង និងតារាសិល្បៈជាច្រើនឲ្យទៅជួបអ្នកគាំទ្រ ដោយផ្ទាល់នៅខេត្តសៀមរាបជាជំនួសវិញ។ លោកថានេះជាឱកាសដែលអ្នកសៀមរាប បានជួបតារាល្បីៗដោយផ្ទាល់ ហើយក៏មានឱកាសបង្ហាញភាពស្និទ្ធស្នាល ជាមួយគ្នា រវាងតារាៗមកពីភ្នំពេញ និងអ្នកគាំទ្រភាពយន្ត នៅខេត្តសៀមរាបផងដែរ។ ខ្សែរឿងដែលលោកដឹកនាំតារាសិល្បៈ ទៅធ្វើពិធីសម្ពោធយ៉ាងកុះករ នៅខេត្តសៀមរាបនោះ មានចំណងជើងថារឿង«ឡប់៨» ដោយខ្សែរឿងនេះ លោករំពឹងយ៉ាងខ្លាំងថាជោគជ័យ និងប្រមូលថវិកាបានមិនក្រោម៦ម៉ឺនដុល្លារនោះទេ ក្រោយចែក៥០ភាគរយជាមួយម្ចាស់រោងហើយ។ លោកថារឿងនេះមានចំណុចពិសេសច្រើនយ៉ាង ដោយតួអង្គសម្ដែងក្រៅពីជាតារា ក្មេងៗស្រស់ស្អាត ក៏មានសមត្ថភាពសម្ដែងខ្ពស់ ហើយជាតារាដែលមានកេរ្តិ៍ឈ្មោះឡើងកូដនៅក្នុងវិថីសិល្បៈ។ លោកថា«ឡប់៨»ជាប្រភេទរឿងកំប្លុកកំប្លែង តែបង្កប់នូវការអប់រំ ដោយមិនមានពាក្យចំអូសចំអាស និងជារឿងនិពន្ធថ្មីទាំងស្រុងមិនមានឈុតឆាកចម្លងពីគេ។ នេះជារឿងទី១របស់ផលិតកម្ម ប៉ុន្តែលោកថាទម្ងន់គ្រប់គ្រាន់ ក្នុងការជឿជាក់ថាជោគជ័យ ដោយផ្អែកតាមសាច់រឿង និងគុណភាពនៅក្នុងការថតតែម្ដង។ ខ្សែរឿងនេះលោកថាសម្ដែងដោយតារាល្បីៗដូចជា កញ្ញាមិច ម៉ានីកា លោកឆឹម សក្កដា និងលោក ទេព រិទ្ធីនី ដែលសុទ្ធតែជាស្រីស្រស់ប្រុសសង្ហារ និងជាតារាឡើងកូដនាពេលចុងក្រោយ។ ក្រៅពីតួអង្គសំខាន់ៗទាំង៣ ក៏មានតារាល្បីៗជាច្រើនផ្សេងទៀត ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេង ចូលរួមសម្ដែងផងដែរ ទើបលោកសម្រេចចិត្តចំណាយច្រើនគួរសម យកតារាទាំងនោះ ដោយបានទាំងអញ្ជើញតារាចម្រៀង Original Song និង តារាល្បីៗជាកិត្តិយសផ្សេងទៀត ឲ្យមកធ្វើពិធីសម្ពោធរឿង«ឡប់៨»នៅសៀមរាប។ លោកថារឿងនេះ នឹងដំណើរការដាក់បញ្ចាំងគ្រប់រោងទាំងនៅសៀមរាប និងភ្នំពេញ ចាប់ពីថ្ងៃទី១៧ វិច្ឆិកា តទៅ ដោយរំពឹងថានឹងជោគជ័យគួរសមមិនចាញ់ខ្សែរឿង របស់ផលិតកម្មធំៗនោះឡើយ។

លោកឆឹម សក្កដា និង លោកទេព រិទ្ធីនី ដែលត្រូវគេស្គាល់ថាជាពិធីករលេចធ្លោររៀងខ្លួន នៅប៉ុស្ដិ៍អប្សរា និងប៉ុស្ដិ៍លេខ៣ បានអះអាងថាព្រមគ្នាថា ពួកលោករំពឹងថារឿងនេះនឹងមានការគាំទ្រខ្លាំង នៅថ្ងៃដាក់បញ្ចាំងទី១៧ វិច្ឆិកាខាងមុខ ដោយសារតែរឿងទាំងមូល តម្រូវឲ្យពួកលោកចេញសម្ដែងឡប់ៗ ហើយខ្លួនក៏សម្ដែងបានល្អមិនចាញ់តារាកំប្លែងភាគច្រើន។ ម្យ៉ាងមកពីក្រោយការបង្ហោះ Trailer និងសកម្មភាពខ្លះនៅក្នុងហ្វេសប៊ុក របស់ពួកលោក និងរបស់ក្រុមហ៊ុន គឺមានអ្នកចែកចាយច្រើន ត្រឹមតែប៉ុន្មានថ្ងៃផង ទើបលោកជឿថាការសម្ដែងរបស់ខ្លួន នៅក្នុងរឿង«ឡប់៨» ពិតជាទទួលជោគជ័យ ៕

%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a1%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-2%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-3%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-4%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-5%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-6%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-7%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-8%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-9%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-10%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-11%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-12%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-13%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-14%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-15%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-16%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-17%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-18%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-19%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-20%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-21%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-22%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-23%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-24%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-25%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-26%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-27%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-28%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-29%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-30%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-31%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-32%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-33%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-34%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-35%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-36%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-37%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-39%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-40%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-41%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-42%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-43%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-44%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-45%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-46%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-47%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-48%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-49%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-50%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-51%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-52%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-53%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-54%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a-55%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a%e1%9e%8f%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%9a1

មតិយោបល់